ការរើសអើងប្រឆាំងនារីភេទគឺបានចែក ការផាត់ចេញឬ ការកំហិតណាមួយដែលធ្វើឡើងលើមូលដ្ឋានភេទហើយដែលបង្កឡើង ឬ ដែលមានទិសដៅធ្វើឪ្យស្រ្ដីខូចខាត ឬ បាត់បង់ នូវការទទួល ស្គាល់ ការទទួលបានឬ ការប្រើប្រាស់សិទ្ធិនឹងសេរីភាពជាគ្រឹះរបស់ស្រ្ដីរបស់នៅក្នុងវិស័យនយោបាយ វិស័យ សេដ្ឋកិច្ច វប្បធម៌ពលរដ្ឋ ឬ ក្នុងវិស័យផ្សេងៗទៀតលើមូលដ្ឋានស្មើភាពរវាងបុរស និង ស្រ្ដី ។
vrean.com Latest Questions
ទំនាក់ទំនងរវាងសិទ្ធី សេរីភាព និងច្បាប់ត្រូវមានសិទ្ធិនឹងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ ។ រីឯច្បាប់ជានិយាមជាកាតព្វកិច្ចសំខាន់បំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិ និងសេរីភាពដែលធម្មជាតិ បានសម្អិតសម្អាងឡើងដើម្បីជិវិតរស់នៅក្នុងសង្គម ។ ដូចនេះហើយការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូរឪ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ គឺត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។
ប្រវត្តិនៃការកំណត់អនុសញ្ញាស្តីពីសិទ្ធិកុមារ ដោយមានព្រឹត្តិការណ៍ឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃ និងសោកនាដកម្មនៅថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ ១៩៤២ ដែលពួកហ្វាស៊ីស បានសម្លាប់ប្រជាជនជាពិសេស កុមារក្នុងអំឡុងសង្រ្គាមលោកលើកទី២ បានធ្វើឱ្យមនុស្សជាតិស្លុតរន្ធត់និងចងចាំជានិច្ច ហើយត្រូវបានសាធារណមតិទូទាំងសកលលោកថ្កោលទោស និងមូលមតិគ្នាបង្កើតអនុសញ្ញាស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញាស្តីពីសិទ្ធិកុមារឡើង ។
អនុសញ្ញាស្តីពីសិទ្ធិកុមារ ជាកិច្ចព្រមព្រៀងមួយរបស់អង្គការសហប្រជាតិដែលបាន កំណត់ពីសិទ្ធិនានារបស់កុមារ ហើយកុមារនៅគ្រប់ទិសទីមានឱកាសទទួលបានសិទ្ធិទាំងនោះគ្រប់ៗគ្នានិងស្មើៗគ្នា ។
យោងតាមមាត្រា ១ នៃអនុសញ្ញាអង្គការសហប្រជាជាតិ (អ.ស.ប) ស្តីពីសិទ្ធិកុមារ “កុមារ” គឺជាមនុស្សគ្រប់រូបដែលមានអាយុតិចជាង ១៨ឆ្នាំលើកលែងតែអាយុពេញវ័យត្រូវបានកំណត់រហ័សជាងនេះនៅក្នុងច្បាប់នៃប្រទេសនីមួយៗ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សិទ្ធិនិងការទទួលខុសត្រូវជាច្រើនរបស់មនុស្សពេញវ័យមានចាប់តាំងពីគេមានអាយុ ១៨ ឆ្នាំដូចជា ៖ • មាត្រា ៣៤ : នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ ប្រជាពលរដ្ឋខែ្មរមានអាយុយ៉ាងតិច១៨ឆ្នាំមានសិទ្ធិបោះឆ្នោត • ច្បាប់ស្តីពីគោលការណ៍រួមរបស់កងយោពលខេរភូមិន្ទកម្ពុជាមាត្រា៤២ យុវជនកម្ពុជាដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ ត្រូវចូលបម្រើកងទ័ព • មាត្រា ១៤ ...
បានជាកុមារខ្លះដល់អាយុកំណត់ហើយមិនបានចូលរៀនព្រោះ ៖ ក. កត្តាផ្ទាល់ខ្លួន • ចូលចិត្តដើរលេងសប្បាយ ភ្លើតភ្លើនក្រៅសាលា • សេពគប់មិត្តភក្រ្ត មិនល្អ ដែលមានចូលសាលា • គ្មានចិត្តចង់រៀន • គិតថាការសិក្សាជារឿងមួយដែលពិបាក ហើយមិនសំខាន់ (មិនយល់ពីតម្លៃនៃការសិក្សា) • ជាក្មេងទំនើង • ជាក្មេងអនាថា គ្មានទីពឹង • គ្មានគោលដៅនៃជីវិត • ជាក្មេងអស់សសង្ឃឹមក្នុងជីវិត មានវិបត្តិផ្លូវចិត្ត រៀនមិនចូល • មានជំងឺប្រចាំកាយ ខួរក្បាលមិនល្អ ឬខួរក្បាលឆ្អែត ។ ខ. ...
ជាទូទៅកុមារ និងមនុស្សចាស់មានចំណុចខុសគ្នាដូចជា ៖ ក. កុមារ • ល្បឿននៃការលូតលាស់ផ្នែក រាងកាយ និងប្រាជ្ញាឆាប់រហ័ស • មានការចង់ចាំបានឆាប់រហ័ស • មានបទពិសោធតិច • ពុំសូវមានការទទួលខុសត្រូវ • ឆាប់ទទួលយកឥទ្ធិពលពីមជ្ឈដ្ឋានជុំវិញ • ចូលចិត្តធ្វើត្រាប់តាមគេ • មិនសូវចេះគិតពិចារណាវែងឆ្ងាយ • ងាយរងគ្រោះ • ចូលចិត្តលេងកំសាន្តច្រើន • ឆាប់ជឿគេ • មិនសូវចេះអត់ធ្មត់ និងគ្មានគំនុំ • ចូលចិត្តឱ្យគេថ្នាក់ថ្នម • មិនសូវចេះគ្រប់គ្រងខ្លួនផ្ទាល់នឹងមិនយល់ពីសិទ្ធិរបស់ខ្លួន • ចូលចិត្តធ្វើតាមតម្រូវការ និងចំណង់របស់ខ្លួន ។ ខ. ...
ដើម្បីការពារសិទ្ធិរបស់ខ្លួនកុមារត្រូវស្តាប់ការទូន្មានរបស់ឪពុកម្តាយ ត្រូវគោរពច្បាប់ និងត្រូវចេះការពារខ្លួនប្រឆាំងនឹងអំពើជួញដូរមនុស្សនិងកុំប៉ះពាល់គ្រឿងញៀន ។
ប្រភពនៃគ្រោះថ្នាក់កើតតាមមានឡើងចំពោះកុមារបច្ចុប្បន្នមាន • ឩស្សាហនីយកម្ម៖ការរីកចម្រើនខាងសណ្ឋាគារការកំសាន្តការផ្សាយពាណិជ្ជកម្មដែលអាច ជំរុញឱ្យមានការភ្លើតភ្លើនបាន • សន្តិសុខ ៖ ប្រើកុមារក្នុងជម្លោះប្រដាប់អាវុធ • ឩក្រិដ្ឋកម្ម ៖ ឩក្រិដ្ឋជនប្រើកុមារជួញដូរគ្រឿងញៀន ឆក់ ប្លន់ • ការរើសអើង ៖ មនុស្សចាស់ច្រើនរំលោភបំពានលើកុមារ • បញ្ហាមីន ៖ កុមារជនបទស្លាប់ដោយសារមីន • គ្រឿងញៀន ៖ មាន បារី ស្រា ថ្នាំញៀនគ្រប់ប្រភេទ • អំពើហិង្សា ៖ ...
អំពើទាក់ទងជំនួញគ្រឿងញៀនខុសច្បាប់រួមមាន ៖ • ការផលិត ការដឹកជញ្ជូន • ការនាំចេញ ការរក្សាទុក ការផ្ទេរសម្បត្តិគ្រឿងញៀនឱ្យគេ • ការទទួលយក និងការប្រើប្រាស់រុក្ខជាតិមានជាតិញៀន ឬគ្រឿងស្រវឹងអ្នកដែលប្រព្រឹត្តបទល្មើសនេះ និងត្រូវទទួលទោសឩក្រិដ្ឋហើយសារជាតិហាមឃាត់ទាំងអស់ត្រូវរឹបអូស និងបំផ្លាញចោលក្រោយពីបានធ្វើវិភាគរួចហើយ ។