a) សីលតម្លៃឬជាកម្លាំងដែលមានតម្លៃរបស់បុគ្គលម្នាក់ៗពោរពេញទៅដោយមនោសញ្ចេតនាប្រកបដោយកុសលជាប់លាប់ហើយច្បាស់លាស់ចំពោះសង្គមដែលខ្លួនរស់នៅ b) ជាសភាវប្រសើរជាងសភាវធម្មតាដែលឆ្លុះបញ្ចាំងតាមអំពើនិងសកម្មភាពល្អរបស់មនុស្សដោយសេចក្តីសុចរិតឥតព្រំដែនទៅលើមនុស្សទូទៅ c) ដែលចម្រើនធ្វើឡើងក្នុងសេចក្តីល្អឫសភាវល្អប្រសើហើយ d) គុណសម្បត្តិទាក់ទងនឹងផ្លូវចិត្តនិងការប្រព្រឹត្តិដែលមនុស្សម្នាក់ៗត្រូវថែរក្សានិងគោរពស្មើជីវិតរបស់ខ្លួន
vrean.com Latest Questions
a) ត្រូវស្រឡាញ់បងដោយស្មោះនិងមិនច្រណែននឹងបងជួយទំនុកបបម្រុងបងបើខ្លួនមានលទ្ធភាពជាងបងនិងត្រូវរាប់អានបងដោយស្មោះស្មើមិនប្រកាន់ខឹងចងគំនុំអ្វីឡើយ b) ត្រូវប្រើពាក្យសម្ដីទន់ភ្លន់ កាយវិការសុភាព គោរពបង កុំវាយឫកស្មើនឹងបងឬលើបង c) ត្រូវជួយកិច្ចធុរ:របស់បងដូចជាជួយធ្វើការងារផ្សេងៗតាមសមត្ថភាពកុំខ្ជិលនិងកុំគិតតែចង់បានអ្វីៗពីបង d) ចម្លើយទាំងអស់ជាត្រឹមត្រូវ-
a) ត្រូវស្រឡាញ់ប្អូនដោយស្មោះមិនច្រណែននឹងប្អូនចេះចែករំលែកអ្វីៗដែលខ្លួនមានឱ្យប្អូនបានបរិភាគនិងបានប្រើប្រាស់ b) ត្រូវជួយយកអាសាផ្តល់ប្រយោជន៍ឱ្យប្អូន ដូចជាជួយធ្វើកិច្ចការបង្ហាញបង្ហាត់បង្រៀនពន្យល់ឱ្យស្គាល់ល្អអាក្រក់ ខុសនិងត្រូវជាដើម c) មើលថែប្អូនបន្ទាប់ពីឪពុកម្តាយ និងឱ្យប្អូនជួយទុក្ខធុរៈគ្រប់ពេលត្រូវការ d) ត្រូវមានពាក្យសម្ដីទន់ភ្លន់ចំពោះប្អូននិងកុំប្រើអំណាចសំឡុតគំរាមគំហែងមិនត្រូវប្រកាន់ទោសពៃរ៍ចងគំនុំមើលបំណាំដាក់ទណ្ឌកម្មឬផ្ចាញ់ផ្ចាល់ឱ្យប្អូនឡើយ e) ចេះរក្សាទ្រព្យសម្បត្តិម្តាយឪពុកឱ្យបានគង់វង្ស និងខិតខំរកប្រាក់ចំណូលសម្រាប់គ្រួសារ
a) ស្តាប់ការទូន្មានរបស់ឪពុកម្តាយ ខិតខំរៀនសូត្រ និងជួយធ្វើការងារផ្ទះពេលទំនេរពីការសិក្សា និងជួយធ្វើកិច្ចការជំនួសឪពុកម្តាយនិងជួយចិញ្ចឹមលោកវិញសមឋាន:ជាកូនកតញ្ញូ b) ចេះស្រឡាញ់បងប្អូននិងសហការជាមួយម្តាយឪពុក ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ចេះរក្សាទ្រព្យសម្បត្តិម្តាយឪពុកឱ្យបានគង់វង្ស និងខិតខំរកប្រាក់ចំណូលសម្រាប់គ្រួសារបើខ្លួនមានលទ្ធភាព c) ថែរក្សាទ្រព្យសម្បត្តិក្នុងគ្រួសារឱ្យបានគង់វង្ស d) រក្សាវង្សត្រកូលឱ្យបានល្អ មិនធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ e) គប្បីធ្វើបុណ្យតាមប្រពៃណីពេលដែលឪពុកម្តាយចែកឋានទៅ f) ត្រូវស្នងមរតកដែលឪពុកម្តាយបានបន្សល់ទុក និងចាត់ចែងតាមតម្រូវការរបស់ខ្លួន
a) ថែរក្សាទ្រព្យសម្បត្តិឱ្យបានគង់វង្ស និងចាត់ចែងការងារផ្ទះដោយឈ្លាសវៃ រក្សាខ្លួនតាមច្បាប់ សាសនា និងប្រពៃណីរបស់សង្គម b) ធ្វើការងារដែលអាចទំនុកបម្រុងកូនៗបាន c) សង្គ្រោះញាតិខាងស្វាមីឱ្យបានសមរម្យល្អ គោរព ស្រឡាញ់ និងមានភក្តីភាពចំពោះស្វាមី d) មើលថែទាំកូនៗនិងអប់រំកូនៗឱ្យមានអាកប្បកិរិយាល្អ e) មើលថែរក្សាគ្រួសារឱ្យបានសេចក្តីសុខសុវត្ថិភាពនិងចម្រើនរុងរឿងនិងថែរក្សាកិត្តិយសស្វាមីក៏ដូចគ្រួសារដែរ
a) លើកតម្កើងនិងរាប់អានភរិយាសមឋាន:ជាភរិយាពិតប្រាកដមិនមើលងាយភរិយាមិនប្រើអំពើហិង្សាសង្ក្រោះភរិយាជានិច្ច និងមានភក្តីភាពចំពោះភរិយា b) ដឹកនាំគ្រប់គ្រងគ្រួសារឱ្យបានល្អនិងទទួលខុសត្រូវលើសុខុមាលភាពគ្រួសារទាំងមូល ដោះស្រាយបញ្ហាដោយឈ្លាសវៃនិងមានមូលដ្ឋានច្បាស់លាស់ដោយឈរលើស្មារតីឯកភាពជាមួយភរិយា c) ជួយសម្រួលភារកិច្ចរបស់ភរិយាក្នុងការចិញ្ចឹមបីបាច់កូនអប់រំកូន និងជួយធ្វើការងារក្នុងផ្ទះ ថ្នាក់ថ្នមភរិយានិងផ្តល់សេរីភាពគ្រប់បែបយ៉ាងដល់ភរិយាក្នុងការសម្រេចចិត្ត ប្រកបដោយគន្លងធម៌ d) ចម្លើយទាំងអស់ត្រឹមត្រូវ
a) ស្រឡាញ់ថ្នាក់ថ្នមនិងយោគយល់ដល់កូនៗទាំងអស់ស្មើៗគ្នា អប់រំកូនឱ្យឧស្សាហ៍ព្យាយាម អត់ធ្មត់ សន្សំសំចៃ និងមានជំនឿលើខ្លួនឯង b) បណ្តុះគំនិតឱ្យកូនមានមេត្តាធម៌ និងមិនរករឿងអ្នកដទៃ c) ពង្រីកការអប់រំខាងស្មារតីសីលធម៌វិន័យផ្ទាល់ខ្លួន និងសាសនាជួយជំរុញលើកទឹកចិត្តកូនឱ្យធ្វើកិច្ចការផ្ទះ កិច្ចការសាលារៀននិងកិច្ចការសង្គម d) ផ្តល់ដំបូន្មានល្អៗចំពោះការអភិវឌ្ឍនិងសុខុមាលភាពនិងត្រួតពិនិត្យរាល់សកម្មភាពនិងការកំសាន្ត e) បង្រៀនគេពីភារកិច្ចជាពលរដ្ឋនិងធ្វើឱ្យពួកគេមានគំនិតចេះស្រឡាញ់ជាតិ និងធ្វើជាគំរូល្អដល់ពួកគេទុកដាក់ពួកគេឱ្យមានគូរស្រករតាមប្រពៃណីនិងចែកទ្រព្យសម្បត្តិប្រសិនបើឪពុកម្តាយមានលទ្ធភាព f) ផ្គត់ផ្គង់សម្ភារៈនិងតម្រូវការរបស់កូនៗគ្រប់បែបយ៉ាង
a) ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីផ្គត់ផ្គង់បំពេញបំណងនិងតម្រូវការរបស់សមាជិកគ្រួសារគ្រប់រូប b) ណែនាំសមាជិកគ្រួសារម្នាក់ៗឱ្យបំពេញតួនាទីរបស់ខ្លួនបានត្រឹមត្រូវនិងខ្ជាប់ខ្ជួន c) ត្រូវបម្រើគ្រួសារដោយចិត្តបរិសុទ្ធធ្វើការងារដោយសេចក្ដីអត់ធន់ព្យាយមតាំងចិត្តក្នុងការងារជានិច្ចកាលបើការងាររីកចម្រើនទៅមុខក្រុមគ្រួសារក៏ចម្រើន d) ចិញ្ចឹមបីបាច់ ថែរក្សា អប់រំកូនឱ្យក្លាយទៅជាពលរដ្ឋល្អ
a) បំពេញសេចក្តីត្រូវការក្នុងការរស់នៅជាពិសេសគេចង់បានគ្រួសារមួយប្រកបដោយសុភមង្គល b) អាចរកចំណូលនិងផ្គត់ផ្គង់គ្រួសារបាន c) ដើម្បីបំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ d) ចម្លើយទាំងអស់ត្រឹមត្រូវ
a) សិទ្ធិទទួលការថែទាំការពាររូបរាងកាយ b) សិទ្ធទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ c) សិទ្ធទទួលបានការអប់រំ d) ការពារសិទ្ធិមនុស្សពីមេគ្រួសារ