vrean.com Latest Questions
រុក្ខជាតិឌីកូលេដូន មានខ្នុរ ក្រូច ស្វាយ ទាប ត្របែកជាដើម….។
ក្រពេញញើសមាននាទីបញ្ចេញញើសដើម្បីតម្រូវសីតុណ្ហភាពក្នុងសារពាង្គកាយ ។
នាទីសំខាន់បីយ៉ាងរបស់ស្លឹកៈ • បំភាយចំហាយទឹក និងអុកស៊ីសែនទៅក្នុងបរិយាកាស • ស្រូបយកឧស្ម័នកាបូនិចដើម្បីធ្វើរស្មីសំយោគ • ផលិតអាបូនអ៊ីដ្រាត ( ស្ករ ) ដើម្បីទ្រទ្រង់ដល់ការលូតលាស់សារពាង្គកាយរបស់រុក្ខជាតិនិងដល់អ្នកប្រើប្រាស់ទូទៅ ( សត្វ ) ។
បានជាគេនិយាយថាតំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីនព្រោះ ប្រូតេអ៊ីនជាប៉ូលីមែនៃអាស៊ីតអាមីនេ ហើយតំណលំដាប់នៃការតម្រៀបអាស៊ីតអាមីនេទក្នុងម៉ូលេគុលប្រូតេអ៊ីនធ្វើឱ្យម៉ូលេគុលនោះមានទម្រង់ខុសៗគ្នាដែលទម្រង់ទាំងនោះជាអ្នកកំនត់នាទីរបស់ប្រូតេអ៊ីន។
ព្រោះវាជាក្រពេញដែលផលិតអរម៉ូនហើយបញ្ចេញទៅ ក្នុងចរន្តឈាមដោយផ្ទាល់ • ក្រពះផលិតអរម៉ូនកាស្ទ្រីន • ពោះវៀនតូចផលិតអរម៉ូនសេក្រទីន។