Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើវិស្វកម្មសេនេទិចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់កសិករ?
វិស្វកម្មសេនេទិចផ្ដល់អត្ថប្រយោជន៍ដល់កសិករដូច-ជា៖ • ធ្វើឱ្យរុក្ខជាតិធន់នឹងជំងឺ • ការពារការបំផ្លាញរបស់សត្វល្អិតចង្រៃ • បន្ស៊ាំនឹងអាកាសធាតុ • ផលិតថ្នាំសំលាប់សត្វល្អិត • ផលិតថ្នាំសំលាប់ស្មៅ • ធ្វើឱ្យរុក្ខជាតិលូតលាស់ល្អ • បង្កើនគុណភាពដំណាំ។
វិស្វកម្មសេនេទិចផ្ដល់អត្ថប្រយោជន៍ដល់កសិករដូច-ជា៖
See less• ធ្វើឱ្យរុក្ខជាតិធន់នឹងជំងឺ
• ការពារការបំផ្លាញរបស់សត្វល្អិតចង្រៃ
• បន្ស៊ាំនឹងអាកាសធាតុ
• ផលិតថ្នាំសំលាប់សត្វល្អិត
• ផលិតថ្នាំសំលាប់ស្មៅ
• ធ្វើឱ្យរុក្ខជាតិលូតលាស់ល្អ
• បង្កើនគុណភាពដំណាំ។
ចូរបង្ហាញរបៀបផលិតអរម៉ូនអាំងស៊ុយលីនក្នុងវិស្វកម្មសេនេទិច។
• គេផលិតអរម៉ូនអាំងស៊ុយលីនក្នុងកោសិកាបាក់តេរី ដូចជា៖ គេត្រូវផ្ទេរសែនដែលអាចផលិតអរម៉ូនអាំងស៊ុយលីនរបសមនុស្សទៅក្នុងបាក់តេរី។ បាក់តេរី ដែលមានសែនបន្ទេរអាចសំយោគអរម៉ូនអាំងស៊ុយលីនរបស់មនុស្សបានហើយមានលក្ខណៈដូចអាំងស៊ុយលីនរបស់-មនុស្សដែរ។
• គេផលិតអរម៉ូនអាំងស៊ុយលីនក្នុងកោសិកាបាក់តេរី ដូចជា៖ គេត្រូវផ្ទេរសែនដែលអាចផលិតអរម៉ូនអាំងស៊ុយលីនរបសមនុស្សទៅក្នុងបាក់តេរី។ បាក់តេរី ដែលមានសែនបន្ទេរអាចសំយោគអរម៉ូនអាំងស៊ុយលីនរបស់មនុស្សបានហើយមានលក្ខណៈដូចអាំងស៊ុយលីនរបស់-មនុស្សដែរ។
See lessចូរពន្យល់ពាក្យ : ប្លាស្មីត អង់ស៊ីមបង្រួម និងអង់ស៊ីម ADN លីកាស។
ពន្យល់ពាក្យ : • ប្លាស្មីត : ជាសម្ភារសេនេទិច(ADN)របស់ពួកបាក់តេរីដែលមានជារង្វង់នៅក្នុងស៊ីតូប្លាស។ • អង់ស៊ីមបង្រួម : ជាអង់ស៊ីមដែលមានអំពើទៅលើការកាត់ម៉ូលេគុល ADN ទៅជាអង្កត់តូចៗ។ • អង់ស៊ីមADNលីកាស :ជាអង់ស៊ីមដែលមាននាទីក្នុងការភ្ជាប់អង្កត់ ADN ដែលត្រូវបានកាត់ទៅភ្ជាប់នឹងប្លាស្មីតរបស់បាក់តេរីដើម្បីបង្កើតបានជាRead more
ពន្យល់ពាក្យ :
See less• ប្លាស្មីត : ជាសម្ភារសេនេទិច(ADN)របស់ពួកបាក់តេរីដែលមានជារង្វង់នៅក្នុងស៊ីតូប្លាស។
• អង់ស៊ីមបង្រួម : ជាអង់ស៊ីមដែលមានអំពើទៅលើការកាត់ម៉ូលេគុល ADN ទៅជាអង្កត់តូចៗ។
• អង់ស៊ីមADNលីកាស :ជាអង់ស៊ីមដែលមាននាទីក្នុងការភ្ជាប់អង្កត់ ADN ដែលត្រូវបានកាត់ទៅភ្ជាប់នឹងប្លាស្មីតរបស់បាក់តេរីដើម្បីបង្កើតបានជាប្លាស្មីតបន្សំថ្មី។
តើវិស្វកម្មសេនេទិចមានប៉ុន្មានជំហាន? ចូរបញ្ជាក់។
វិស្វកម្មសេនេទិចមាន 4 ជំហ៊ានដូចជា៖ • ជំហ៊ានទី 1 (ការកាត់ម៉ូលេគុល ADN ជា អង្កត់តូចៗ) : គេកាត់យកម៉ូលេគុល ADN ដែលមានសែនចាំបាច់ ក្រោមអំពើរបស់អង់ស៊ីមបង្រួ-ម។ អង់ស៊ីមនេះ ទទួលស្គាល់តំណលំដាប់នៃបាសហើយវាកាត់ម៉ូលេគុល ADN នៅពេលដែលវាជួបនឹងតំណលំដាប់នោះ។ • ជំហ៊ានទី 2 (ការបញ្ចូលអង្កត់ ADN បន្ទេរទៅក្នុងប្លាស្ម៊ីតបាកRead more
វិស្វកម្មសេនេទិចមាន 4 ជំហ៊ានដូចជា៖
See less• ជំហ៊ានទី 1 (ការកាត់ម៉ូលេគុល ADN ជា
អង្កត់តូចៗ) : គេកាត់យកម៉ូលេគុល ADN ដែលមានសែនចាំបាច់ ក្រោមអំពើរបស់អង់ស៊ីមបង្រួ-ម។ អង់ស៊ីមនេះ ទទួលស្គាល់តំណលំដាប់នៃបាសហើយវាកាត់ម៉ូលេគុល ADN នៅពេលដែលវាជួបនឹងតំណលំដាប់នោះ។
• ជំហ៊ានទី 2 (ការបញ្ចូលអង្កត់ ADN បន្ទេរទៅក្នុងប្លាស្ម៊ីតបាក់តេរី) : គេបញ្ចូលអង្កត់ ADNដែលមានសែនចង់បានទៅក្នុងកោសិកាធ្មួល(ប្លាស្មីត)ដូចជាវីរុស បាក់តេរី។ វាត្រូវការ
អង់ស៊ីម ADN លីកាសជាចាំបាច់សម្រាប់ជំហាននេះ។
• ជំហ៊ានទី 3 (ការបង្កើតក្លូន) : គឺគេយក
ប្លាស្មីតរបស់បាក់តេរីដែលមានបន្សំថ្មីដាក់ក្នុងមជ្ឈដ្ឋានបណ្ដុះ ដើម្បីឱ្យបាក់តេរីនេះបំបែក ហើយបង្កើតបានជាក្រុមបាក់តេរី(ក្លូន)។ ក្លូននីមួយៗផ្ទុកអង្កត់ ADN ដែលបានបំបៅក្នុង
ប្លាស្មីត។
• ជំហ៊ានទី 4 (ការសម្ដែងនៃសែន) : ជា
ដំណាក់កាលចុងក្រោយនៃវិស្មកម្មសេនេទិច។ គេញែកក្លូនមានសែនដែលគេចង់បានពីក្លូនដទៃទៀត សែនចាប់ផ្ដើមដំណើរការក្នុងសំយោគ
ប្រូតេអ៊ីននិងអាចបញ្ចូនលក្ខណៈនេះទៅឱ្យសណ្ដានក្រោយយ៉ាងច្រើន។
ដូចម្ដេចដែលហៅថាវិស្វកម្មសេនេទិច?
វិស្វកម្មសេនេទិច គឺជាសំណុំបច្ចេកទេសដែលអាចធ្វើបន្ទេរសែនចម្លែកមួយទៅកោសិកាបណ្ដុះមួយ ដើម្បីធ្វើយ៉ាងណាឱ្យកោសិកានោះទទួលបានលក្ខណៈថ្មីជាប់នឹងសែនបន្ទេរនោះ។
វិស្វកម្មសេនេទិច គឺជាសំណុំបច្ចេកទេសដែលអាចធ្វើបន្ទេរសែនចម្លែកមួយទៅកោសិកាបណ្ដុះមួយ ដើម្បីធ្វើយ៉ាងណាឱ្យកោសិកានោះទទួលបានលក្ខណៈថ្មីជាប់នឹងសែនបន្ទេរនោះ។
See lessតើប៉ូលីប្លូអ៊ីឌីមានឥទ្ធិពលដូចម្តេចទៅលើសត្វ?
ចំពោះសត្វភាគច្រើនប៉ូលីប្លូអ៊ីឌីបណ្តាលឱ្យស្លាប់។
ចំពោះសត្វភាគច្រើនប៉ូលីប្លូអ៊ីឌីបណ្តាលឱ្យស្លាប់។
See lessតើរុក្ខជាតិប៉ូលីប្លូអ៊ីឌី មានលក្ខណៈខុសពីរុក្ខជាតិធម្មតានៃប្រភេទតែមួយដូចម្តេចខ្លះ?
• រុក្ខជាតិប៉ូលីប្លូអ៊ីឌី៖ មើម ឫស ដើម ស្លឹក ផ្លែ ធំប្លែក មានរសជាតិផ្អែម គ្មានគ្រាប់ ធន់នឹងជំងឺ ធន់អាកាសធាតុ ...។ • រុក្ខជាតិធម្មតា៖មើម ឫស ដើម ស្លឹក ផ្លែ តូចជាង មានរសជាតិផ្អែមតិចជាង មានគ្រាប់ មិនធន់នឹងជំងឺ...។
• រុក្ខជាតិប៉ូលីប្លូអ៊ីឌី៖ មើម ឫស ដើម ស្លឹក ផ្លែ ធំប្លែក មានរសជាតិផ្អែម គ្មានគ្រាប់ ធន់នឹងជំងឺ ធន់អាកាសធាតុ …។
See less• រុក្ខជាតិធម្មតា៖មើម ឫស ដើម ស្លឹក ផ្លែ តូចជាង មានរសជាតិផ្អែមតិចជាង មានគ្រាប់ មិនធន់នឹងជំងឺ…។
ចូរបង្ហាញបាតុភូតប៉ូលីប្លូអ៊ីឌី ដែលកើតឡើងដោយសារកុលស៊ីស៊ីនទៅលើផ្នែកលូតលាស់របស់រុក្ខជាតិ។
កុលស៊ីស៊ីនបញ្ឈប់កំណត្រយូងអាក្រូម៉ាទិច។ក្រូម៉ាទីតមិនផ្តាច់ចេញពីគ្នាទៅកាន់ប៉ូល បន្ទាប់មកកោសិកាមិនចែកខ្លួន ធ្វើឱ្យចំនួនក្រូម៉ូសូមកើនឡើងទ្វេដង។
កុលស៊ីស៊ីនបញ្ឈប់កំណត្រយូងអាក្រូម៉ាទិច។ក្រូម៉ាទីតមិនផ្តាច់ចេញពីគ្នាទៅកាន់ប៉ូល បន្ទាប់មកកោសិកាមិនចែកខ្លួន ធ្វើឱ្យចំនួនក្រូម៉ូសូមកើនឡើងទ្វេដង។
See lessដើម្បីធ្វើប៉ូលីប្លូអ៊ីឌី តើគេប្រើប្រាស់កុលស៊ីស៊ីនទៅលើផ្នែកណារបស់រុក្ខជាតិ?
គេប្រើប្រាស់កុលស៊ីស៊ីនទៅលើផ្នែក លូតលាស់រុក្ខជាតិ ឬគ្រាប់ដែលដុះពន្លក ប្រព័ន្ធឫស ឬក្នុងជាលិការុក្ខជាតិ។
គេប្រើប្រាស់កុលស៊ីស៊ីនទៅលើផ្នែក លូតលាស់រុក្ខជាតិ ឬគ្រាប់ដែលដុះពន្លក ប្រព័ន្ធឫស ឬក្នុងជាលិការុក្ខជាតិ។
See lessការបង្កើតប៉ូលីប្លូអ៊ីឌីរុក្ខជាតិ តើគេត្រូវប្រើប្រាស់កត្តាអ្វីខ្លះ?
ការបង្កើតប៉ូលីប្លូអ៊ីឌីរុក្ខជាតិត្រូវប្រើប្រាសកត្តាដូចជា៖ សារធាតុគីមីមានដូចជា : • កុលស៊ីស៊ីន(មានប្រសិទ្ធភាពជាងគេ) • ណាប់តាឡែន • អេទីឡែន • កាហ្វេអ៊ីន កត្តាផ្សេងៗមានដូចជា : • កាំរស្មីវិទ្យុសកម្ម • កាំរស្មីស្វាយអុលត្រា • សីតុណ្ណភាព។
ការបង្កើតប៉ូលីប្លូអ៊ីឌីរុក្ខជាតិត្រូវប្រើប្រាសកត្តាដូចជា៖
See lessសារធាតុគីមីមានដូចជា :
• កុលស៊ីស៊ីន(មានប្រសិទ្ធភាពជាងគេ)
• ណាប់តាឡែន
• អេទីឡែន
• កាហ្វេអ៊ីន
កត្តាផ្សេងៗមានដូចជា :
• កាំរស្មីវិទ្យុសកម្ម
• កាំរស្មីស្វាយអុលត្រា
• សីតុណ្ណភាព។