Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើរោមមាននិងគ្មាននៅផ្នែកណាខ្លះនៃរាងកាយ?
រោមមាននៅគ្រប់ផ្នែកទាំងអស់នៃរាងកាយហើយលើកលែងតែ បាតដៃ បាតជើង បបូរមាត់…។
រោមមាននៅគ្រប់ផ្នែកទាំងអស់នៃរាងកាយហើយលើកលែងតែ បាតដៃ បាតជើង បបូរមាត់…។
See lessតើក្រពេញនៅក្នុងស្បែកមានប៉ុន្មាន? អ្វីខ្លះ? ចូរបញ្ជាក់។
ក្រពេញនៅក្នុងស្បែកមានចំនួន 2 បែបគឺ៖ • ក្រពេញសេបូម : មាននៅគ្រប់កន្លែងទាំងអស់ក្នុងសារពាង្គកាយ លើកលែងតែបាតដៃនិងបាតជើង។ ក្រពេញនេះ បញ្ចេញល្បាយនៃរូបធាតុខ្លាញ់និងកម្ទេចកំទីកោសិកានៅក្នុងឬសរោម តាមបំពង់ខ្លីមួយឬបំពង់បើកចំហនៅលើផ្ទៃស្បែក។ ម៉្យាងទៀតសេបូមមាននាទីដូចជារបាំងទប់ទល់នឹងជំងឺដែលបង្កដោយបាក់តេរីនិងផ្សិត។ របRead more
ក្រពេញនៅក្នុងស្បែកមានចំនួន 2 បែបគឺ៖
See less• ក្រពេញសេបូម : មាននៅគ្រប់កន្លែងទាំងអស់ក្នុងសារពាង្គកាយ លើកលែងតែបាតដៃនិងបាតជើង។ ក្រពេញនេះ បញ្ចេញល្បាយនៃរូបធាតុខ្លាញ់និងកម្ទេចកំទីកោសិកានៅក្នុងឬសរោម តាមបំពង់ខ្លីមួយឬបំពង់បើកចំហនៅលើផ្ទៃស្បែក។ ម៉្យាងទៀតសេបូមមាននាទីដូចជារបាំងទប់ទល់នឹងជំងឺដែលបង្កដោយបាក់តេរីនិងផ្សិត។ របាយនៃក្រពេញសេបូមគឺមាន 100 ក្នុងក្រពេញផ្ទៃស្បែក 1cm2។ ចំនួននេះអាចកើនឡើងពី 400 -900/ cm2 នៅលើស្បែកផ្ទៃមុខឬក្បាល។
• ក្រពេញញើស : មានស្ទើគ្រប់កន្លែងទាំងអស់នៅក្នុងស្បែក ហើយមានរាងជាបំពង់ឆ្មាៗ។ ក្រពេញនេះ មានរាងមូលដូចបាល់។ ក្រពេញញើសបញ្ចេញទឹក សារធាតុខនិជ អ៊ុយរ៉េ និងសារធាតុផ្សេងៗទៀតតាមរយៈការបែកញើស។ សមាសភាពរបស់ញើសស្រដៀងគ្នានឹងសមាសភាពរបស់ទឹកនោមរាវ។ក្នុងរយៈពេល 24 ម៉ោងសារពាង្គកាយបញ្ចេញញើសបានពី 500-600 ml។ម្យ៉ាងទៀតមានក្រពេញញើសមួយប្រភេទ គឺ ក្រពេញអាប៉ូគ្រីនដែលបញ្ចេញញើសមានក្លិនអាក្រក់។ ក្រពេញអាប៉ូគ្រីនប្រមូលផ្ដុំនៅត្រង់ក្លៀក ក្រលាន និងជុំវិញដោះ។ នាទីសំខាន់របស់ក្រពេញញើសគឺ តម្រូវសីតុណ្ហភាពរបស់សារពាង្គកាយតាមរំហួតញើស។
តើរូបផ្គុំស្រទាប់ឌែមបង្កឡើពីអ្វីខ្លះ?
រូបផ្គុំស្រទាប់ឌែមបង្កឡើពី៖ • សាច់ដុំរលីង • ក្រពេញញើស • ក្រពេញសេបូម • ឬសរោម • សរសៃទឹករងៃ។
រូបផ្គុំស្រទាប់ឌែមបង្កឡើពី៖
See less• សាច់ដុំរលីង
• ក្រពេញញើស
• ក្រពេញសេបូម
• ឬសរោម
• សរសៃទឹករងៃ។
តើស្រទាប់ឌែមសម្បូរអ្វីខ្លះ? ចូរបញ្ជាក់។
ស្រទាប់ឌែមសម្បូរ៖ • សរសៃឈាម : ផ្គត់ផ្គង់សារធាតុចិញ្ចឹមដល់កោ-សិកា ហើយវាក៏ចូលរួមក្នុងការតម្រូវសីតុណ្ហ-ភាពរបស់ស្បែកផងដែរ។ • ចុងភីបប្រសាទ : ភ្ជាប់ជាមួយធ្មួលវិញ្ញាណ- ផ្សេងៗរបស់ស្បែក។
ស្រទាប់ឌែមសម្បូរ៖
See less• សរសៃឈាម : ផ្គត់ផ្គង់សារធាតុចិញ្ចឹមដល់កោ-សិកា ហើយវាក៏ចូលរួមក្នុងការតម្រូវសីតុណ្ហ-ភាពរបស់ស្បែកផងដែរ។
• ចុងភីបប្រសាទ : ភ្ជាប់ជាមួយធ្មួលវិញ្ញាណ-
ផ្សេងៗរបស់ស្បែក។
តើស្រទាប់ឌែមមានកម្រាស់ប៉ុន្មាន mm? វាបង្កឡើងពីអ្វីខ្លះ?
ស្រទាប់ឌែមមានកម្រាស់ 4 mm។ ស្រទាប់នេះបង្កឡើងពី៖ • ជាលិកាសន្ធានសរសៃយឺត • កូឡាសែន(Collagen)។
ស្រទាប់ឌែមមានកម្រាស់ 4 mm។ ស្រទាប់នេះបង្កឡើងពី៖
See less• ជាលិកាសន្ធានសរសៃយឺត
• កូឡាសែន(Collagen)។
តើស្បែកមានធ្មួលអ្វីខ្លះ?
ស្បែកមានធ្មួលដូចខាងក្រោម៖ • ធ្មួលឈឺចាប់ • ធ្មួលបំណះទង្គិច • ធ្មួលត្រជាក់ • ធ្មួលកម្ដៅ • ធ្មួលសម្ពាធ។
ស្បែកមានធ្មួលដូចខាងក្រោម៖
See less• ធ្មួលឈឺចាប់
• ធ្មួលបំណះទង្គិច
• ធ្មួលត្រជាក់
• ធ្មួលកម្ដៅ
• ធ្មួលសម្ពាធ។
តើកោសិកាមេឡាណូស៊ីតមាននាទីដូចម្ដេច?
កោសិកាមេឡាណូស៊ីតមាននាទី ផលិតមេឡានីន ដែលផ្ដល់ជាតិពណ៌ឱ្យស្បែក។
កោសិកាមេឡាណូស៊ីតមាននាទី ផលិតមេឡានីន ដែលផ្ដល់ជាតិពណ៌ឱ្យស្បែក។
See lessតើស្បែកមានប៉ុន្មានស្រទាប់? អ្វីខ្លះ? ចូរបញ្ជាក់។
ស្បែកមានចំនួន 2 ស្រទាប់គឺ៖ • ស្រទាប់អេពីឌែម គឺជាស្រទាប់កោសិកាក្រៅបង្អស់របស់សារពាង្គកាយ។ស្រទាប់នេះមាននាទីការពារសារពាង្គកាយពីគ្រោះថ្នាក់ផ្នែករូបនិងគីមី និងបង្កើតរបាំងទប់ទល់នឹងភ្នាក់ងារបង្ករោគផ្សេងៗ។ • ស្រទាប់អេពីឌែម គ្មានសរសៃឈាមទេ។ វាទទួលបានសារធាតុចិញ្ចឹមតាមរយៈបន្សាយដែលចេញពីសរសៃឈាមទេក្នុងស្រទាប់ឌែម។
ស្បែកមានចំនួន 2 ស្រទាប់គឺ៖
See less• ស្រទាប់អេពីឌែម គឺជាស្រទាប់កោសិកាក្រៅបង្អស់របស់សារពាង្គកាយ។ស្រទាប់នេះមាននាទីការពារសារពាង្គកាយពីគ្រោះថ្នាក់ផ្នែករូបនិងគីមី និងបង្កើតរបាំងទប់ទល់នឹងភ្នាក់ងារបង្ករោគផ្សេងៗ។
• ស្រទាប់អេពីឌែម គ្មានសរសៃឈាមទេ។ វាទទួលបានសារធាតុចិញ្ចឹមតាមរយៈបន្សាយដែលចេញពីសរសៃឈាមទេក្នុងស្រទាប់ឌែម។
តើស្បែកមានតួនាទីដូចម្ដេចខ្លះ?
ស្បែកមានតួនាទីដូចជា៖ • ការពារសារពាង្គកាយពីឥទ្ធិពលរូបនិងគីមីនៃ- មជ្ឈដ្ឋានខាងក្រៅ។ • បង្ការការជ្រៀតចូលនៃមេរោគចូលទៅក្នុងសារ-ពាង្គកាយ។ • បង្ការការបាត់បង់ទឹកពីសារពាង្គកាយ ចំពោះ សត្វលើគោកនិងការជ្រៀតចូលនៃចំណីអាហារ ទៅក្នុងសារពាង្គកាយ ចំពោះសត្វរស់ក្នុងទឹក។ • ការពារកោសិកាពីកាំរស្មីស្វាយអ៊ុលត្រា។ • ជាកន្លែងសម្Read more
ស្បែកមានតួនាទីដូចជា៖
See less• ការពារសារពាង្គកាយពីឥទ្ធិពលរូបនិងគីមីនៃ-
មជ្ឈដ្ឋានខាងក្រៅ។
• បង្ការការជ្រៀតចូលនៃមេរោគចូលទៅក្នុងសារ-ពាង្គកាយ។
• បង្ការការបាត់បង់ទឹកពីសារពាង្គកាយ ចំពោះ
សត្វលើគោកនិងការជ្រៀតចូលនៃចំណីអាហារ
ទៅក្នុងសារពាង្គកាយ ចំពោះសត្វរស់ក្នុងទឹក។
• ការពារកោសិកាពីកាំរស្មីស្វាយអ៊ុលត្រា។
• ជាកន្លែងសម្រាប់ធ្វើបណ្ដូរឧស្ម័ន។
• បញ្ចេញកាកសំណល់មេតាបូលីសតាមក្រពេញ-ញើស(ដំណកដង្ហើមចំពោះសត្វមួយចំនួន)។
• ថែរក្សាផ្ទៃសារពាង្គកាយឱ្យសើមជានិច្ច។
• បញ្ចេញជាតិខ្លាញ់។
• ស្រូបយកសារធាតុ(ឱសថ)មួយចំនួន។
• ទទួលរំញោចផ្សេងៗពីបម្រែបម្រួលសីតុណ្ហ-ភាព ការប៉ះទង្គិចជាដើម។
តើស្បែកមានសរីរាង្គអ្វីខ្លះ?
ស្បែកមានសរីរាង្គដូចជារោម ក្រចក ក្រពេញញើសឬធ្មួលវិញ្ញាណ។
ស្បែកមានសរីរាង្គដូចជារោម ក្រចក ក្រពេញញើសឬធ្មួលវិញ្ញាណ។
See less