Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើខ្នាត់ទទឹងរបស់បំពង់សេមីនីភែបង្ហាញ ឱ្យឃើញពីអ្វីខ្លះ?
ខ្នាត់ទទឹងរបស់បំពង់សេមីនីភែបង្ហាញពី៖ • ស្ពែម៉ាតូកូនី។ • ស្ពែម៉ាតូស៊ីតទី I ។ • ស្ពែម៉ាតូស៊ីតទី II ។ • ស្ពែម៉ាទីត។ • កោសិកាសែតូលី។ • ស្ពែម៉ាតូសូអ៊ីត។
ខ្នាត់ទទឹងរបស់បំពង់សេមីនីភែបង្ហាញពី៖
See less• ស្ពែម៉ាតូកូនី។
• ស្ពែម៉ាតូស៊ីតទី I ។
• ស្ពែម៉ាតូស៊ីតទី II ។
• ស្ពែម៉ាទីត។
• កោសិកាសែតូលី។
• ស្ពែម៉ាតូសូអ៊ីត។
តើរូបផ្គុំពងស្វាសមានអ្វីខ្លះ?
រូបផ្គុំពងស្វាសមានដូចជា៖ • ថង់ពងស្វាស។ • បំពង់យ៉ង។ • បំពង់សេមីនីភែ។ • បំពង់អេពីឌីឌីម។
រូបផ្គុំពងស្វាសមានដូចជា៖
See less• ថង់ពងស្វាស។
• បំពង់យ៉ង។
• បំពង់សេមីនីភែ។
• បំពង់អេពីឌីឌីម។
តើវ័យគ្រប់ការជាដំណាក់កាលដូចម្ដេច? តើក្មេងស្រី ឬក្មេងប្រុស ឆាប់កើតឡើងជាង?
យគ្រប់ការជាដំណាក់កាលដែលប្រដាប់បន្តពូជចាប់ផ្ដើម បំពេញនាទីយ៉ាងពេញលេញគឺផលិតកាម៉ែត។ វ័យគ្រប់ការ ឆាប់ កើតឡើងចំពោះក្មេងស្រីជាងក្មេងប្រុស។
យគ្រប់ការជាដំណាក់កាលដែលប្រដាប់បន្តពូជចាប់ផ្ដើម បំពេញនាទីយ៉ាងពេញលេញគឺផលិតកាម៉ែត។ វ័យគ្រប់ការ ឆាប់ កើតឡើងចំពោះក្មេងស្រីជាងក្មេងប្រុស។
See lessតើពងស្វាស និងអូវែផលិតកាម៉ែតនៅពេលណា?
ពងស្វាស និងអូវែផលិតកាម៉ែតនៅពេល វ័យគ្រប់ការ។
ពងស្វាស និងអូវែផលិតកាម៉ែតនៅពេល វ័យគ្រប់ការ។
See lessតើរូបទី1.1 បង្ហាញពីអ្វីខ្លះ?
រូបទី1.1 បង្ហាញពី៖ .ក្រពេញមិនទាន់បំលែងឯកទេសមានដូចជា៖ • បំពង់វ៉ុល(Wolf) • បំពង់មុយយ៉េ(Muiller) . ប្រដាប់បន្តពូជឈ្មោលមានសរីរាង្គដូចជា៖ • លិង្គ • ពងស្វាស • បង្ហួរនោម • បំពង់អេពីឌីឌីម • បំពង់យ៉ង • ក្រពេញប្រូស្តាត • ថង់ពូជ . ប្រដាប់បន្តពូជញីមានសរីរាង្គដូចជា៖ • ផ្លូវភេទ • កស្បូន • តួស្បូន • ដៃស្បូន • អូវែ
រូបទី1.1 បង្ហាញពី៖
See less.ក្រពេញមិនទាន់បំលែងឯកទេសមានដូចជា៖
• បំពង់វ៉ុល(Wolf)
• បំពង់មុយយ៉េ(Muiller)
. ប្រដាប់បន្តពូជឈ្មោលមានសរីរាង្គដូចជា៖
• លិង្គ
• ពងស្វាស
• បង្ហួរនោម
• បំពង់អេពីឌីឌីម
• បំពង់យ៉ង
• ក្រពេញប្រូស្តាត
• ថង់ពូជ
. ប្រដាប់បន្តពូជញីមានសរីរាង្គដូចជា៖
• ផ្លូវភេទ
• កស្បូន
• តួស្បូន
• ដៃស្បូន
• អូវែ
ចូរពិពណ៌នាពីការលូតលាស់របស់អំប្រ៊ីយ៉ុង នៅសប្ដាហ៍ទី ៧ ។
នៅសប្ដាហ៍ទី៧ នៃការលូតលាស់ ការផ្លាស់ប្ដូរសំខាន់ៗកើត មានឡើង។ សរីរាង្គបន្តពូជដំបូងរបស់ភេទប្រុស ចាប់ផ្តើមលូត លាស់។ ពងស្វាសចាប់ផ្តើមផលិតអរម៉ូនតេស្តូស្តេរ៉ូន។ ដើម្បី ឆ្លើយតបទៅនឹងអរម៉ូននេះ ជាលិកានៃអំប្រ៊ីយ៉ុងលូតលាស់ទៅ ជាសរីរាង្គបន្តពូជរបស់ភេទប្រុស។ ចំណែកឯអំប្រ៊ីយ៉ុងភេទស្រី វិញ អូវែដំបូងផលិតអរម៉ូនអឺស្ត្រូសែRead more
នៅសប្ដាហ៍ទី៧ នៃការលូតលាស់ ការផ្លាស់ប្ដូរសំខាន់ៗកើត មានឡើង។ សរីរាង្គបន្តពូជដំបូងរបស់ភេទប្រុស ចាប់ផ្តើមលូត លាស់។ ពងស្វាសចាប់ផ្តើមផលិតអរម៉ូនតេស្តូស្តេរ៉ូន។ ដើម្បី ឆ្លើយតបទៅនឹងអរម៉ូននេះ ជាលិកានៃអំប្រ៊ីយ៉ុងលូតលាស់ទៅ ជាសរីរាង្គបន្តពូជរបស់ភេទប្រុស។ ចំណែកឯអំប្រ៊ីយ៉ុងភេទស្រី វិញ អូវែដំបូងផលិតអរម៉ូនអឺស្ត្រូសែន។ ដើម្បីឆ្លើយតបទៅអរម៉ូន នេះ ជាលិកានៃអំប្រ៊ីយ៉ុងលូតលាស់ទៅជាសរីរាង្គបន្តពូជភេទ ស្រី។ អរម៉ូនទាំងនេះជាអ្នកកំណត់នូវលក្ខណៈរូបសាស្ត្រ ភេទ ប្រុស ឬភេទស្រីរបស់អំប្រ៊ីយ៉ុង។ សរីរាង្គបន្តពូជញី និងឈ្មោល លូតលាស់ចេញពីជាលិកាតែមួយ នៅដំណាក់កាលអំប្រ៊ីយ៉ុង។
See lessតើអំប្រ៊ីយ៉ុងទាំង២ភេទមានរូបរាងខាងក្រៅ ដូចគ្នានៅប៉ុន្មានសប្ដាហ៍ក្រោយពីការបង្ក កំណើត?
អំប្រ៊ីយ៉ុងទាំង២ភេទមានរូបរាងខាងក្រៅដូចគ្នានៅ ៦សប្ដាហ៍ ដំបូងក្រោយពីមានការបង្កកំណើត។
អំប្រ៊ីយ៉ុងទាំង២ភេទមានរូបរាងខាងក្រៅដូចគ្នានៅ ៦សប្ដាហ៍ ដំបូងក្រោយពីមានការបង្កកំណើត។
See lessតើប្រដាប់បន្តពូជមានសារៈសំខាន់អ្វីខ្លះ?
ប្រដាប់បន្តពូជមានសារៈសំខាន់ដូចជា៖ • ចាំបាច់ណាស់សម្រាប់ភាពបន្តនៃប្រភេទភាវរស់។ • បើគ្មានការបន្តពូជទេ ប្រភេទនីមួយៗនឹងត្រូវផុតពូជ។ • ផលិត ស្តុកទុក ចិញ្ចឹម និងបញ្ចេញកាម៉ែត។
ប្រដាប់បន្តពូជមានសារៈសំខាន់ដូចជា៖
See less• ចាំបាច់ណាស់សម្រាប់ភាពបន្តនៃប្រភេទភាវរស់។
• បើគ្មានការបន្តពូជទេ ប្រភេទនីមួយៗនឹងត្រូវផុតពូជ។
• ផលិត ស្តុកទុក ចិញ្ចឹម និងបញ្ចេញកាម៉ែត។
តើភាវរស់នីមួយៗបង្កើតឯកត្តៈថ្មីតាមរយៈ អ្វី?
ភាវៈរស់នីមួយៗបង្កើតឯកត្តៈថ្មីតាមរយៈការបន្តពូជ។
ភាវៈរស់នីមួយៗបង្កើតឯកត្តៈថ្មីតាមរយៈការបន្តពូជ។
See lessតើកោសិកាមួយមានឯកទេសកម្មមានន័យ ដូចម្ដេច? ចូរលើកឧទាហរណ៍មកបញ្ជាក់។
កោសិកាមួយមានឯកទេសកម្មមានន័យថា កោសិកានោះបំពេញមុខងារមួយច្បាស់លាស់នៅក្នុងសារពាង្គកាយ។ ឧទាហរណ៍ : កោសិកាសាច់ដុំ មានឯកទេសក្នុងការធ្វើចលនា។ កោសិកាក្រពេញទឹកមាត់ មានឯកទេសក្នុងការបង្កើតអង់ស៊ីមអាមីឡាសក្នុងទឹកមាត់។
កោសិកាមួយមានឯកទេសកម្មមានន័យថា កោសិកានោះបំពេញមុខងារមួយច្បាស់លាស់នៅក្នុងសារពាង្គកាយ។ ឧទាហរណ៍ : កោសិកាសាច់ដុំ មានឯកទេសក្នុងការធ្វើចលនា។ កោសិកាក្រពេញទឹកមាត់ មានឯកទេសក្នុងការបង្កើតអង់ស៊ីមអាមីឡាសក្នុងទឹកមាត់។
See less