Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើស្រកាកេសរញីមានផ្ទុកអ្វី? តើវាបិទជិតឬបើកចំហ?
ស្រកាកេសរញី មានផ្ទុកអូវុល។ ស្រកាកេសរញី បើកចំហជានិច្ច គ្មានអ្វីបិទបាំងសម្រាប់ការពារអូវុលនោះទេ។
ស្រកាកេសរញី មានផ្ទុកអូវុល។ ស្រកាកេសរញី បើកចំហជានិច្ច គ្មានអ្វីបិទបាំងសម្រាប់ការពារអូវុលនោះទេ។
See lessតើគ្រាប់លំអងផលិតកោសិកាប៉ុន្មានបែប? អ្វីខ្លះ?
គ្រាប់លំអងផលិតកោសិកា 2 បែបគឺ៖ • កោសិកាបន្តពូជ។ • កោសិកាលូតលាស់ផលិតបានជាអង់តេរ៉ូសូអ៊ីត មានចំនួន 2 ។
គ្រាប់លំអងផលិតកោសិកា 2 បែបគឺ៖
See less• កោសិកាបន្តពូជ។
• កោសិកាលូតលាស់ផលិតបានជាអង់តេរ៉ូសូអ៊ីត
មានចំនួន 2 ។
តើមីក្រូស្ប៉រ៉ង់ផលិតអ្វី?
មីក្រូស្ប៉រ៉ង់ ផលិតគ្រាប់លំអង(មីក្រូស្ប៉)។
មីក្រូស្ប៉រ៉ង់ ផលិតគ្រាប់លំអង(មីក្រូស្ប៉)។
See lessតើសរីរាង្គលូតលាស់របស់ស៊ីមណូស្ពែមមានអ្វីខ្លះ? ចូរបញ្ជាក់ពីលក្ខណៈរបស់សរីរាង្គនីមួយៗ។
សរីរាង្គលូតលាស់របស់ស៊ីមណូស្ពែមមានដូចជា៖ • ដើម : ជាដើមទោល ត្រង់ និងបញ្ចប់ដោយកូនស្លឹកឬកន្សោមមែកនៅកំពូលដើម។ • ស្លឹក : មានសំណើក្រាស់ខ្លាំង ស្តូម៉ាតមាន- តិចតួចនិងកប់ជ្រៅ។ ទំហំធំ មានទ្រនុងស្និត និងមានសភាពដូចស្លឹកដូង(ប្រង់)។ រាងផ្លិត មានទ្រនុងរាងជាកង្ហារ(គីងកូ)។ រាងម្ជុល ស្លឹក ផ្ដុំនៅលើចុងមែកខ្ចី។ រាងស្រកាRead more
សរីរាង្គលូតលាស់របស់ស៊ីមណូស្ពែមមានដូចជា៖
See less• ដើម : ជាដើមទោល ត្រង់ និងបញ្ចប់ដោយកូនស្លឹកឬកន្សោមមែកនៅកំពូលដើម។
• ស្លឹក : មានសំណើក្រាស់ខ្លាំង ស្តូម៉ាតមាន-
តិចតួចនិងកប់ជ្រៅ។ ទំហំធំ មានទ្រនុងស្និត និងមានសភាពដូចស្លឹកដូង(ប្រង់)។ រាងផ្លិត មានទ្រនុងរាងជាកង្ហារ(គីងកូ)។ រាងម្ជុល ស្លឹក
ផ្ដុំនៅលើចុងមែកខ្ចី។ រាងស្រកា តម្រៀបគ្រប-ដណ្ដប់ផ្ទៃមែកទាំងអស់។
ចូរពិពណ៌នាពីប្រភេទរុក្ខជាតិស៊ីណេតូភីត។
ស៊ីណេតូភីត ជារុក្ខជាតិដែលដុះនៅតំបន់វាលខ្សាច់ មានអាកាសធាតុក្ដៅនិងក្នុងតំបន់ព្រៃត្រូពិចមានភ្លៀង។ ស៊ីណេតូភីតជាដើមឈើ ចុល្លព្រឹក្សនិងខ្លះទៀតជាវល្លិ។ស៊ីណេតូភីតអាចរស់បានជាងមួយពាន់ឆ្នាំ។
ស៊ីណេតូភីត ជារុក្ខជាតិដែលដុះនៅតំបន់វាលខ្សាច់ មានអាកាសធាតុក្ដៅនិងក្នុងតំបន់ព្រៃត្រូពិចមានភ្លៀង។
See lessស៊ីណេតូភីតជាដើមឈើ ចុល្លព្រឹក្សនិងខ្លះទៀតជាវល្លិ។ស៊ីណេតូភីតអាចរស់បានជាងមួយពាន់ឆ្នាំ។
ចូរពិពណ៌នាពីប្រភេទរុក្ខជាតិគីងកូ។
គីងកូ មានកំណើតតាំងពីរាប់រយលានឆ្នាំមុនម្លេះ តែ សព្វថ្ងៃនេះនៅសល់តែមួយប្រភេទប៉ុណ្ណោះ។ គីងកូមានតែនៅប្រទេស ចិន ជប៉ុន និងកូរ៉េជាដើម។ សព្វថ្ងៃនេះ គេដាំគីងកូក្នុងសួនច្បារឬតាមដងផ្លូវក្នុងទីក្រុង ព្រោះវា ធន់នឹងកង្វក់បរិយាកាស។
គីងកូ មានកំណើតតាំងពីរាប់រយលានឆ្នាំមុនម្លេះ តែ
See lessសព្វថ្ងៃនេះនៅសល់តែមួយប្រភេទប៉ុណ្ណោះ។ គីងកូមានតែនៅប្រទេស ចិន ជប៉ុន និងកូរ៉េជាដើម។ សព្វថ្ងៃនេះ
គេដាំគីងកូក្នុងសួនច្បារឬតាមដងផ្លូវក្នុងទីក្រុង ព្រោះវា
ធន់នឹងកង្វក់បរិយាកាស។
ចូរពិពណ៌នាពីប្រភេទរុក្ខជាតិកូនីភែ។
កូនីភែ ជាស៊ីមណូស្ពែមដែលមានក្រុមច្រើនជាងគេ។ ភាគច្រើនវាមានស្លឹករាងដូចម្ជុល(ស្រល់)។ ស្លឹករាងដូចម្ជុលជួយបង្ការការបាត់បង់ទឹកនិងជួយឱ្យរុក្ខជាតិបន្ស៊ាំ-ជីវិតក្នុងអាកាសធាតុស្ងួត។ កូនីភែ មានស្លឹកពណ៌បៃតងពេញមួយឆ្នាំ ហើយអាចរស់បានពី 2 ទៅ 14 ឆ្នាំ។ កាល-ណាស្លឹកចាស់ជ្រុះ វាត្រូវជំនួសដោយស្លឹកថ្មីបន្តទៀត។
កូនីភែ ជាស៊ីមណូស្ពែមដែលមានក្រុមច្រើនជាងគេ។
See lessភាគច្រើនវាមានស្លឹករាងដូចម្ជុល(ស្រល់)។ ស្លឹករាងដូចម្ជុលជួយបង្ការការបាត់បង់ទឹកនិងជួយឱ្យរុក្ខជាតិបន្ស៊ាំ-ជីវិតក្នុងអាកាសធាតុស្ងួត។ កូនីភែ មានស្លឹកពណ៌បៃតងពេញមួយឆ្នាំ ហើយអាចរស់បានពី 2 ទៅ 14 ឆ្នាំ។ កាល-ណាស្លឹកចាស់ជ្រុះ វាត្រូវជំនួសដោយស្លឹកថ្មីបន្តទៀត។
ចូរពិពណ៌នាពីប្រភេទរុក្ខជាតិប្រង់។
រុក្ខជាតិប្រង់ មានតាំងពីប្រហែល 175 លានឆ្នាំមុន។ ប្រង់ ច្រើនមាននៅតំបន់ត្រូពិចនិងតំបន់ក្បែរត្រូពិច។ ប្រង់មានលក្ខណៈដូចដើមត្នោតម៉្យាងដែលមានស្លឹកផ្ដុំ-នៅកំពូលខាងចុង តែវាផលិតកោន។ កោនរបស់ប្រង់មា-នរាងដូចបាល់។
រុក្ខជាតិប្រង់ មានតាំងពីប្រហែល 175 លានឆ្នាំមុន។ ប្រង់ ច្រើនមាននៅតំបន់ត្រូពិចនិងតំបន់ក្បែរត្រូពិច។ ប្រង់មានលក្ខណៈដូចដើមត្នោតម៉្យាងដែលមានស្លឹកផ្ដុំ-នៅកំពូលខាងចុង តែវាផលិតកោន។ កោនរបស់ប្រង់មា-នរាងដូចបាល់។
See lessតើសព្វថ្ងៃនេះស៊ីមណូស្ពែមនៅសល់ប៉ុន្មានប្រភេទ? អ្វីខ្លះ?
សព្វថ្ងៃនេះស៊ីមណូស្ពែមនៅសល់ 4ប្រភេទ។ ស៊ីមណូស្ពែមទាំងនោះមានដូចជា៖ • ប្រង់(Cycads) • កូនីភែ(Conifers) • គីងកូ(Ginkgoes) • ស៊ីណេតូភីត(Cinetophytes)។
សព្វថ្ងៃនេះស៊ីមណូស្ពែមនៅសល់ 4ប្រភេទ។
See lessស៊ីមណូស្ពែមទាំងនោះមានដូចជា៖
• ប្រង់(Cycads)
• កូនីភែ(Conifers)
• គីងកូ(Ginkgoes)
• ស៊ីណេតូភីត(Cinetophytes)។
តើស៊ីមណូស្ពែមលូតលាស់ខ្លាំងនៅស័កណា? វាមានប៉ុន្មានប្រភេទ?
ស៊ីមណូស្ពែម លូតលាស់ខ្លាំងនៅពាក់កណ្ដាលស័កទី2 ។ រុក្ខជាតិស៊ីមណូស្ពែម មានរហូតដល់ 20 000 ប្រភេទ។
ស៊ីមណូស្ពែម លូតលាស់ខ្លាំងនៅពាក់កណ្ដាលស័កទី2 ។ រុក្ខជាតិស៊ីមណូស្ពែម មានរហូតដល់ 20 000
See lessប្រភេទ។