Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើគេអាចដឹងរសជាតិដោយសារសរីរាង្គអ្វីខ្លះ? ចូរបញ្ជាក់។
គេអាចដឹងរសជាតិដោយសារមុខងារ សរីរាង្គដូចតទៅ៖ • ច្រមុះ : ធ្មួលក្លិនមានប្រតិកម្មជាមួយសារធាតុ-គីមីនៅក្នុងខ្យល់ដង្ហើមរបស់អ្នក។ • មាត់ : ធ្មួលរសជាតិមានប្រតិកម្មជាមួយសារធា-តុគីមីនៅក្នុងអាហារដែលអ្នកបរិភោគ។
គេអាចដឹងរសជាតិដោយសារមុខងារ សរីរាង្គដូចតទៅ៖
See less• ច្រមុះ : ធ្មួលក្លិនមានប្រតិកម្មជាមួយសារធាតុ-គីមីនៅក្នុងខ្យល់ដង្ហើមរបស់អ្នក។
• មាត់ : ធ្មួលរសជាតិមានប្រតិកម្មជាមួយសារធា-តុគីមីនៅក្នុងអាហារដែលអ្នកបរិភោគ។
តើអណ្ដាតមាននាទីអ្វីខ្លះ?
អណ្ដាតមាននាទីដូចខាងក្រោម៖ • ការនិយាយ • ការចិញ្ចឹមជីវិត • ដឹងរសជាតិរបស់អាហារ។
អណ្ដាតមាននាទីដូចខាងក្រោម៖
See less• ការនិយាយ
• ការចិញ្ចឹមជីវិត
• ដឹងរសជាតិរបស់អាហារ។
ហេតុអ្វីបានជាមនុស្សមួយចំនួនក្អួតនៅពេលជិះឡានឬយន្តហោះ?
បានជាមនុស្សមួយចំនួនក្អួត នៅពេលជិះឡានឬយន្តហោះ ពីព្រោះចលនាឃ្លីងឃ្លោងរបស់ឡានឬយន្តហោះធ្វើឱ្យសារធាតុរាវនៅក្នុងបំពង់ពាក់កណ្ដាលរង្វង់របស់ត្រចៀកក្នុងធ្វើចលនាយ៉ាងខ្លាំងដែលបណ្ដាលឱ្យអ្នកទាំងនោះមានអាការរោគឈឺ ក្អួត ឬវិលមុខ ។

See lessចូរពិពណ៌នាពីទំនាក់ទំនងត្រចៀកក្នុងនិងខួរតូច។
• ទំនាក់ទំនងត្រចៀកក្នុងនិងខួរតូចមាននាទីតំហែរក្សាលំនឹង។ នៅក្នុងត្រចៀកក្នុងមានបំពង់ពាក់កណ្ដាលរង្វង់ចំនួន៣ ដែលពេញដោយសារធាតុរាវខាប់និងមានស្រទាប់កោសិការោមញ័រ។នៅពេលបង្វិលខ្លួនសារធាតុរាវនិងរោមញ័រធ្វើចលនា។ចលនាមេកានិចនៃរោមញ័របំប្លែងទៅជាអាំងភ្លុចប្រសាទ រួចធ្វើដំណើរទៅកាន់ខួរតូចតាមសរសៃប្រសាទសោតវិញ្ញាណ។ ខួរតូច ធRead more
• ទំនាក់ទំនងត្រចៀកក្នុងនិងខួរតូចមាននាទីតំហែរក្សាលំនឹង។ នៅក្នុងត្រចៀកក្នុងមានបំពង់ពាក់កណ្ដាលរង្វង់ចំនួន៣ ដែលពេញដោយសារធាតុរាវខាប់និងមានស្រទាប់កោសិការោមញ័រ។នៅពេលបង្វិលខ្លួនសារធាតុរាវនិងរោមញ័រធ្វើចលនា។ចលនាមេកានិចនៃរោមញ័របំប្លែងទៅជាអាំងភ្លុចប្រសាទ រួចធ្វើដំណើរទៅកាន់ខួរតូចតាមសរសៃប្រសាទសោតវិញ្ញាណ។ ខួរតូច ធ្វើការបកស្រាយទិសដៅ ហើយបញ្ជូនអាំងភ្លុចទៅខួរធំរួចភ្ញោចទៅសាច់ដុំផ្នែកក្បាលនិងកឱ្យរក្សាទីតាំងរបស់ក្បាល។
See lessតើកោសិកាធ្មួលមាននៅក្នុងបំពង់អ្វី? វាប្ដូរលំញ័រឱ្យទៅជាអ្វី?
កោសិកាធ្មួល មាននៅក្នុងបំពង់រាងគូទខ្យង។ កោសិកាធ្មួល ប្ដូរលំញ័រឱ្យទៅជាអាំងភ្លុចប្រសាទដែលស្ថិតនៅជុំវិញចុងភីបប្រសាទ។
កោសិកាធ្មួល មាននៅក្នុងបំពង់រាងគូទខ្យង។ កោសិកាធ្មួល ប្ដូរលំញ័រឱ្យទៅជាអាំងភ្លុចប្រសាទដែលស្ថិតនៅជុំវិញចុងភីបប្រសាទ។
See lessហេតុអ្វីបានជាក្រដាស់ត្រចៀកញ័រ?
បានជាក្រដាស់ត្រចៀកញ័រ ពីព្រោះមានកាប្រមូលផ្ដុំរលកសូរក្នុងត្រចៀកក្រៅ ហើយរលកសូរចុះតាមបំពង់សោតវិញ្ញាណទៅកាន់ក្រដាស់ត្រចៀក។
បានជាក្រដាស់ត្រចៀកញ័រ ពីព្រោះមានកាប្រមូលផ្ដុំរលកសូរក្នុងត្រចៀកក្រៅ ហើយរលកសូរចុះតាមបំពង់សោតវិញ្ញាណទៅកាន់ក្រដាស់ត្រចៀក។
See lessតើល្បឺកើតឡើងយ៉ាងដូចម្ដេច?
ល្បឺ កើតឡើងនៅពេលរលកសូរទាំងនោះធ្វើដំណើរទៅកាន់ត្រចៀកក្នុង ដែលនៅទីនោះ អាំងភ្លុចប្រសាទកើតឡើង។ អាំងភ្លុចប្រសាទដឹកនាំទៅខួរក្បាលតាមរយៈ សរសៃប្រសាទសោតវិញ្ញាណ។
ល្បឺ កើតឡើងនៅពេលរលកសូរទាំងនោះធ្វើដំណើរទៅកាន់ត្រចៀកក្នុង ដែលនៅទីនោះ អាំងភ្លុចប្រសាទកើតឡើង។ អាំងភ្លុចប្រសាទដឹកនាំទៅខួរក្បាលតាមរយៈ សរសៃប្រសាទសោតវិញ្ញាណ។
See lessតើត្រចៀកក្នុងមានបំពង់អ្វីខ្លះ? ចូរបញ្ជាក់។
ត្រចៀកក្នុងមានបំពង់ដូចជា៖ • បំពង់រាងគូទខ្យង : ជាសរីរាង្គល្បឺដែលពេញដោយសារធាតុរាវ។ នៅលើភ្នាសខាងក្នុងនៃបំ-ពង់រាងគូទខ្យងមានស្រទាប់កោសិកាធ្មួលដែលមានរោមល្អិតៗ។ កោសិកាធ្មួលទាំងនេះរួសនឹងលំញ័រ។ • បំពង់ពាក់កណ្ដាលរង្វង់ : ជួយឱ្យសារពាង្គកាយរក្សាលំនឹងបាន។ បំពង់នេះមានរាងជារង្វង់បី-ដែលភ្ជាប់គ្នាទៅវិញទៅមកនៅត្រង់មុំRead more
ត្រចៀកក្នុងមានបំពង់ដូចជា៖
See less• បំពង់រាងគូទខ្យង : ជាសរីរាង្គល្បឺដែលពេញដោយសារធាតុរាវ។ នៅលើភ្នាសខាងក្នុងនៃបំ-ពង់រាងគូទខ្យងមានស្រទាប់កោសិកាធ្មួលដែលមានរោមល្អិតៗ។ កោសិកាធ្មួលទាំងនេះរួសនឹងលំញ័រ។
• បំពង់ពាក់កណ្ដាលរង្វង់ : ជួយឱ្យសារពាង្គកាយរក្សាលំនឹងបាន។ បំពង់នេះមានរាងជារង្វង់បី-ដែលភ្ជាប់គ្នាទៅវិញទៅមកនៅត្រង់មុំកែងនៃ-រង្វង់មួយផ្សេងទៀត។ បំពង់ទាំងនេះពេញដោយ
សារធាតុរាវនិងពាសដោយកោសិកាធ្មួល ដែលមានពន្លយឆ្មារៗដូចសរសៃសក់។
ចូរពិពណ៌នាពីជំងឺដែលបណ្ដាលឱ្យក្រដាស់ត្រចៀកធ្លុះធ្លាយ។
• នៅពេលមេរោគធ្វើដំណើរពីច្រមុះនិងបំពង់កតាមប្រមោយអឺស្តាសទៅកាន់ត្រចៀកកណ្ដាលហើយបណ្ដាលឱ្យមានជំងឺឆ្លង។ រោគសញ្ញានៃជម្ងឺរបស់ត្រចៀក រួមមានការឈឺចាប់ក្នុងត្រចៀក ហ៊ឹងត្រចៀក រមាសក្នុងត្រចៀក ក្តៅក្នុងត្រចៀក និងមានធាតុរាវក្នុងត្រចៀក។ ជំងឺមួយចំនួនអាចបណ្ដាលឱ្យក្រដាស់ត្រចៀកធ្លុះធ្លាយ។

See lessចូរពិពណ៌នាពីត្រចៀកកណ្ដាល។
• ត្រចៀកកណ្ដាល គឺជាប្រហោងមួយពេញដោយខ្យល់ដែលចាប់ផ្ដើមនៅត្រង់ក្រដាស់ត្រចៀក។ត្រចៀកកណ្ដាលមានឆ្អឹងតូចៗបី។ឆ្អឹងតូចៗបីតភ្ជាប់គ្នាបង្កើតបានជាស្ពានឆ្លងកាត់ត្រចៀកកណ្ដាល ដែលភ្ជាប់ក្រដាស់ត្រចៀ-កនឹងភ្នាសមួយផ្សេងទៀតគឺបង្អួចរាងពងក្រពើ។ត្រចៀកកណ្ដាលភ្ជាប់ទៅនឹងបំពង់កដោយសារប្រមោយអឺស្តា-ស។ វាមាននាទីធ្វើឱ្យសម្ពាធក្នុងត្រRead more
• ត្រចៀកកណ្ដាល គឺជាប្រហោងមួយពេញដោយខ្យល់ដែលចាប់ផ្ដើមនៅត្រង់ក្រដាស់ត្រចៀក។ត្រចៀកកណ្ដាលមានឆ្អឹងតូចៗបី។ឆ្អឹងតូចៗបីតភ្ជាប់គ្នាបង្កើតបានជាស្ពានឆ្លងកាត់ត្រចៀកកណ្ដាល ដែលភ្ជាប់ក្រដាស់ត្រចៀ-កនឹងភ្នាសមួយផ្សេងទៀតគឺបង្អួចរាងពងក្រពើ។ត្រចៀកកណ្ដាលភ្ជាប់ទៅនឹងបំពង់កដោយសារប្រមោយអឺស្តា-ស។ វាមាននាទីធ្វើឱ្យសម្ពាធក្នុងត្រចៀកកណ្ដាលស្មើនឹងសម្ពាធនៃបរិយាកាសខាងក្រៅសារពាង្គកាយ ដើម្បីបង្ការការរហែកក្រដាស់ត្រចៀក។
See less