Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
អ្វីដែលអ្នកស្រម៉ៃចង់បានសម្រាប់ជីវិតរបស់អ្នក អ្វីដែលខ្លួនអ្នកចង់ធ្វើវាសម្រាប់អនាគត តើល្បះនេះចង់បង្ហាញពីអ្វីសម្រាប់អ្នក?
អ្វីដែលអ្នកស្រម៉ៃចង់បានសម្រាប់ជីវិតរបស់អ្នកគឺជា គោលដៅ ។
អ្វីដែលអ្នកស្រម៉ៃចង់បានសម្រាប់ជីវិតរបស់អ្នកគឺជា គោលដៅ ។
See lessតើសន្លឹកឆ្នោតមិនបានការ មានលក្ខណៈដូចម្តេច?
សន្លឹកឆ្នោតមិនបានការ មានលក្ខណៈដូចជា៖ - សន្លឹកឆ្នោតគ្មានគំនូសសញ្ញាអ្វីទាំងអស់ - សន្លឹកឆ្នោតមានគំនូស ប៉ុន្តែមិនអាចឱ្យមន្ត្រីរាប់សន្លឹកឆ្នោតសម្រេចថា តើគូសឱ្យបញ្ជីគណបក្សនយោបាយ ណាមួយ - សន្លឹកឆ្នោតមានគំនូសសញ្ញាក្នុងប្រអប់បួនជ្រុងទ្រវែងនៃគណបក្សនយោបាយលើសពីមួយគណបក្សនយោ បាយ - សន្លឹកឆ្នោតមានគំនូសសញ្ញាមួយ ឬច្រើRead more
សន្លឹកឆ្នោតមិនបានការ មានលក្ខណៈដូចជា៖
See less– សន្លឹកឆ្នោតគ្មានគំនូសសញ្ញាអ្វីទាំងអស់
– សន្លឹកឆ្នោតមានគំនូស ប៉ុន្តែមិនអាចឱ្យមន្ត្រីរាប់សន្លឹកឆ្នោតសម្រេចថា តើគូសឱ្យបញ្ជីគណបក្សនយោបាយ ណាមួយ
– សន្លឹកឆ្នោតមានគំនូសសញ្ញាក្នុងប្រអប់បួនជ្រុងទ្រវែងនៃគណបក្សនយោបាយលើសពីមួយគណបក្សនយោ បាយ
– សន្លឹកឆ្នោតមានគំនូសសញ្ញាមួយ ឬច្រើននៅក្រៅប្រអប់បួនជ្រុងទ្រវែងនៃគណបក្សនយោបាយណាមួយ
– សន្លឹកឆ្នោតមានសរសេរពាក្យពេចន៍ ពាក្យអធិប្បាយឬឃ្លាប្រយោគផ្សេងៗ
– សន្លឹកឆ្នោតមានផ្តិតស្នាមម្រាមដៃ
– សន្លឹកឆ្នោតដែលមានបិទតែម ឬក្រដាសប្រាក់ ឬក្រដាសបកបិទ ឬក្រដាសមានសំណេរ ឬរូបភាពផ្សេងៗ ភ្ជាប់នឹងប្រអប់បួនជ្រុងទ្រវែងនៃគណបក្សនយោបាយ ឬនៅផ្នែកខាងមុខ ឬខាងខ្នងនៃសន្លឹកឆ្នោត
– សន្លឹកឆ្នោតមានឯកសារផ្សេងៗបិទ ឬខ្ទាស់ជាប់ជាមួយ
– សន្លឹកឆ្នោតមានសរសេរឈ្មោះ ហត្ថលេខា ឬសញ្ញាដែលនាំឱ្យគេស្គាល់អត្តសញ្ញាណអ្នកបោះឆ្នោត
– សន្លឹកឆ្នោតដែលមានប្រឡាក់ពណ៌នៅផ្នែកខាងមុខ ឬផ្នែកខាងខ្នង
– សន្លឹកឆ្នោតរហែកដាច់បាត់លេខរៀង ឬប្រអប់បួនជ្រុងទ្រវែងនៃគណបក្សនយោបាយណាមួយ
– សន្លឹកឆ្នោតរហែកដាច់ចេញពីគ្នាទាំងស្រុង
– សន្លឹកឆ្នោតគ្មានបោះត្រាសម្ងាត់ជាផ្លូវការ
– សន្លឹកឆ្នោតបោះត្រាសម្ងាត់ដែលមិនមែនជាត្រាសម្ងាត់ជាផ្លូវការ
តើការរាប់សន្លឹកឆ្នោតដែលត្រឹមត្រូវមានលក្ខណៈដូចម្តេច?
ខ. គឺរាប់ទៅតាមវិធីមួយដែលឮ និងមើលឃើញច្បាស់ គំនូសគូសនៅលើសន្លឹកឆ្នោត និងគ្មានការបង្ខំ
ខ. គឺរាប់ទៅតាមវិធីមួយដែលឮ និងមើលឃើញច្បាស់ គំនូសគូសនៅលើសន្លឹកឆ្នោត និងគ្មានការបង្ខំ
See lessតើអ្នកជាប់ឆ្នោតត្រូវមានលក្ខណសម្បត្តិអ្វីខ្លះ?
ក. ត្រូវមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ សីលធម៌ និងសុជីវធម៌
ក. ត្រូវមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ សីលធម៌ និងសុជីវធម៌
See lessតើប្រជាជនទាំងអស់មានសិទ្ធិចូលស្ដាប់ដំណើរការរាប់សន្លឹកឆ្នោតដែរទេ? ហេតុអ្វី?
មិនមានទេ ព្រោះ៖ - យើងមានតំណាងគណបក្សនីមួយៗ អង្គការក្រៅរដ្ឋាភិបាល គណកម្មការរៀបចំការបោះឆ្នោត ជាអ្នកផ្ទៀង ផ្ទាត់ក្នុងការរាប់សន្លឹកឆ្នោតរួចហើយ - ចៀសវាងអំពើហិង្សា និងភាពអនាធិបតេយ្យ
មិនមានទេ ព្រោះ៖
See less– យើងមានតំណាងគណបក្សនីមួយៗ អង្គការក្រៅរដ្ឋាភិបាល គណកម្មការរៀបចំការបោះឆ្នោត ជាអ្នកផ្ទៀង ផ្ទាត់ក្នុងការរាប់សន្លឹកឆ្នោតរួចហើយ
– ចៀសវាងអំពើហិង្សា និងភាពអនាធិបតេយ្យ
តើសមាជិកគ្រួសាររបស់ប្អូនពេញចិត្តក្នុងការទៅបោះឆ្នោតដែរទេ? ហេតុអ្វី?
ពេញចិត្ត ព្រោះ៖ - ពួកគាត់អាចជ្រើសរើសមេដឹកនាំដែលខ្លួនស្រឡាញ់ គាំទ្រ - បានបំពេញកាតព្វកិច្ចសម្រាប់ជាតិ - ផ្លាស់ប្តូរមេដឹកនាំដោយសន្តិវិធី - អាចអនុវត្តសិទ្ធិរបស់ខ្លួន ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ - លើកស្ទួយជីវភាព និងកំណត់ជោគវាសនារបស់ខ្លួននិងប្រទេសជាតិ។
ពេញចិត្ត ព្រោះ៖
See less– ពួកគាត់អាចជ្រើសរើសមេដឹកនាំដែលខ្លួនស្រឡាញ់ គាំទ្រ
– បានបំពេញកាតព្វកិច្ចសម្រាប់ជាតិ
– ផ្លាស់ប្តូរមេដឹកនាំដោយសន្តិវិធី
– អាចអនុវត្តសិទ្ធិរបស់ខ្លួន ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ
– លើកស្ទួយជីវភាព និងកំណត់ជោគវាសនារបស់ខ្លួននិងប្រទេសជាតិ។
តើនៅក្នុងគ្រួសាររបស់ប្អូន មានសមាជិកប៉ុន្មាននាក់ ដែលគ្រប់អាយុ និងមានសិទ្ធិបោះឆ្នោតបាន?
ជាក់ស្ដែងតាមស្ថានភាពរបស់សិស្ស
ជាក់ស្ដែងតាមស្ថានភាពរបស់សិស្ស
See lessតើអ្នកជាប់ឆ្នោតមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ?
លក្ខណសម្បត្តិនៃអ្នកជាប់ឆ្នោតមាន៖ - សមត្ថភាព ចំណេះដឹង បទពិសោធន៍និងសុខភាពល្អ គ្មានជំងឺ មានភាពស្វាហាប់ - សីលធម៌ សុជីវធម៌ អត្តចរិតស្លូតបូត ម៉ឺងម៉ាត់ ក្លាហាន ស្មោះត្រង់ ចេៈជួយទុក្ខលំបាកអ្នកដទៃ មានគំនិតច្នៃប្រឌិត តស៊ូក្នុងការលំបាក អត់ធ្មត់ព្យាយាម តម្កល់ផលប្រយោជន៍រួមធំជាងផលប្រយោជន៍ផ្ទាល់ខ្លួន ជាពិសេសគោរព នRead more
លក្ខណសម្បត្តិនៃអ្នកជាប់ឆ្នោតមាន៖
See less– សមត្ថភាព ចំណេះដឹង បទពិសោធន៍និងសុខភាពល្អ គ្មានជំងឺ មានភាពស្វាហាប់
– សីលធម៌ សុជីវធម៌ អត្តចរិតស្លូតបូត ម៉ឺងម៉ាត់ ក្លាហាន ស្មោះត្រង់ ចេៈជួយទុក្ខលំបាកអ្នកដទៃ មានគំនិតច្នៃប្រឌិត តស៊ូក្នុងការលំបាក អត់ធ្មត់ព្យាយាម តម្កល់ផលប្រយោជន៍រួមធំជាងផលប្រយោជន៍ផ្ទាល់ខ្លួន ជាពិសេសគោរព និងអនុវត្តតាមច្បាប់របស់សង្គម។
តើការរាប់សន្លឹកឆ្នោតដែលត្រឹមត្រូវមានលក្ខណៈដូចម្តេច?
លក្ខណៈនៃការរាប់សន្លឹកឆ្នោតត្រឹមត្រូវគឺ៖ - រាប់ទៅតាមវិធីមួយដែលឮ និងមើលឃើញច្បាស់គំនូសនៃការបោះឆ្នោតទាំងអស់ ដោយអ្នកតាមដាន និងសង្កេតការណ៍។ - ចំនួនសន្លឹកឆ្នោតនៅក្នុងហិបឆ្នោតត្រូវមានចំនួនស្មើគ្នានឹងចំនួនអ្នកដែលបានបោះឆ្នោតដែលរាប់ឃើញក្នុងបញ្ជីបោះ ឆ្នោត។ - មុននឹងរាប់សន្លឹកឆ្នោត គេត្រូវពិនិត្យមើលហិបឆ្នោត ថាតើមRead more
លក្ខណៈនៃការរាប់សន្លឹកឆ្នោតត្រឹមត្រូវគឺ៖
See less– រាប់ទៅតាមវិធីមួយដែលឮ និងមើលឃើញច្បាស់គំនូសនៃការបោះឆ្នោតទាំងអស់ ដោយអ្នកតាមដាន និងសង្កេតការណ៍។
– ចំនួនសន្លឹកឆ្នោតនៅក្នុងហិបឆ្នោតត្រូវមានចំនួនស្មើគ្នានឹងចំនួនអ្នកដែលបានបោះឆ្នោតដែលរាប់ឃើញក្នុងបញ្ជីបោះ ឆ្នោត។
– មុននឹងរាប់សន្លឹកឆ្នោត គេត្រូវពិនិត្យមើលហិបឆ្នោត ថាតើមានលួចដូរឬបន្លំហិបឆ្នោតឬទេ។
តើការបោះឆ្នោតមួយដែលត្រឹមត្រូវមានលក្ខណៈដូចម្តេច?
ការបោះឆ្នោតដែលមានលក្ខណៈត្រឹមត្រូវគឺ៖ - អ្នកបោះឆ្នោតម្នាក់ៗមានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងបោះបានតែម្តងគត់ហើយត្រូវបោះឆ្នោតដោយខ្លួនឯងផ្ទាល់ ការបោះឆ្នោតត្រូវធ្វើជាសម្ងាត់។ - អ្នកបោះឆ្នោតមានសេរីភាពក្នុងការសម្រេចចិត្តបោះឆ្នោតតាមឆន្ទៈ គ្មានការបង្ខិតបង្ខំ ការគំរាម ការលួងលោម ការលួចបន្លំ និងការរារាំង។ - អ្នកRead more
ការបោះឆ្នោតដែលមានលក្ខណៈត្រឹមត្រូវគឺ៖
See less– អ្នកបោះឆ្នោតម្នាក់ៗមានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងបោះបានតែម្តងគត់ហើយត្រូវបោះឆ្នោតដោយខ្លួនឯងផ្ទាល់ ការបោះឆ្នោតត្រូវធ្វើជាសម្ងាត់។
– អ្នកបោះឆ្នោតមានសេរីភាពក្នុងការសម្រេចចិត្តបោះឆ្នោតតាមឆន្ទៈ គ្មានការបង្ខិតបង្ខំ ការគំរាម ការលួងលោម ការលួចបន្លំ និងការរារាំង។
– អ្នកបោះឆ្នោតបានគោរពតាមបទបញ្ជានៃការបោះឆ្នោត ដើម្បីរក្សារបៀបរៀបរយ និងសណ្ដាប់ធ្នាប់ក្នុងពេលបោះឆ្នោត
– មានបេក្ខជនច្រើនរូបចូលរួមក្នុងការប្រកួតប្រជែងឈរឈ្មោះបោះឆ្នោត។