ជាធម្មតាគេយកដុំទឹកកកមកដាក់ឱ្យត្រូវខ្យល់ត្រូវក្ដៅ គេសង្កេតឃើញដុំទឹកកកនោះរលាយទៅជាទឹក។ ប៉ុន្ដែដុំទឹកកកស្ងួតនៅពេលដែលគេយកវាមកដាក់ឱ្យត្រូវក្ដៅត្រូវខ្យល់ដូចគ្នា បែរជាយើងសង្កេតឃើញដុំទឹកកកប្រែទៅជាបាត់អស់រលីងដោយគ្មានបន្សល់នូវតំណក់ទឹក។ ហេតុអ្វីបានជាដុំទឹកកកស្ងួតនោះបាត់អស់ដោយគ្មានបន្សល់តំណក់ទឹក? លំនាំបែបនេះហៅថាអ្វី?
vrean.com Latest Questions
ក្រោយពីឃើញមានផ្សែងចេញពីគម្របនិងចំពុះកំសៀវ តារាក៏បានបើកគម្របកំសៀវនោះចេញរួចយកគម្របនោះមកដាក់ពីមុខផ្សែងដែលភាយឡើង គេសង្កេតឃើញគម្របកំសៀវនោះប្រែជាមានតំណក់ទឹក។ តើតំណក់ទឹកនៅលើគម្របកំសៀវនោះជាអ្វី?
តារាបានយកទឹកត្រជាក់ដាក់ក្នុងកំសៀវមួយដើម្បីយកទៅដាំដប់ប្រាំនាទីក្រោយមកគេសង្កេតឃើញមានផ្សែងភាយតាមគម្រប និងចំពុះកំសៀវ។ តើផ្សែងដែលភាយតាមគម្រប និងចំពុះកំសៀវ ជាផ្សែងអ្វី? ហើយពេលដែលមានផ្សែងភាយតាមតាមគម្រប និងចំពុះកំសៀវបែបនេះ គេសម្គាល់វាថានឹងមានអ្វីកើតឡើង?
ពិសីបានយកទឹកសុទ្ធមួយដបទៅដាក់ក្នុងទូរទឹកកក (កន្លែងកក) ប្រហែលជាប្រាំម៉ោងក្រោយមកគេសង្កេតឃើញទឹកសុទ្ធរាវប្រែទៅជារឹង។ តើលំនាំនេះគេហៅថាអ្វី?
ស្រីពៅបានទៅផ្សារទិញទឹកកកពីរគីឡូក្រាម មួយសន្ទុះក្រោយមកនៅពេលដែលនាងត្រឡប់មកដល់ផ្ទះវិញ នាងសង្កេតឃើញថា ដុំទឹកកកខ្លះប្រែទៅជាទឹក។ ហេតុអ្វីបានជាដុំទឹកកកនោះប្រែទៅជាទឹក?
ក្នុងសម័យទំនើបគេនិយមប្រើសម្ភារៈដែលមានភាពងាយស្រួលនិងទាន់សម័យហើយសម្ភារៈទាំងនោះប្រើប្រាស់ថាមពលអគ្គិសនី។ តើប្អូនគួរជ្រើសរើសទិញសម្ភារៈអ្វីខ្លះយកមកប្រើប្រាស់ប្រចាំថ្ងៃប្រសិនបើផ្ទះរបស់ប្អូនមានប្រភពផ្តល់ថាមពលអគ្គិសនី? ចូរលើកឧទាហរណ៍សម្ភារៈអោយបាន៥មុខ។
ពិសីមានកែវមួយដាក់ទឹកចូលចំណុះ៨០មម ទឹកសេរ៉ូ៨០មម និងខ្លាញ់៨០មម។ ហេតុអ្វីបានជាអង្គធាតុរាវខ្លាញ់នៅលើគេ?
តើនៅកន្លែងជួសជុលរថយន្ត ប្អូនសង្កេតឃើញសម្ភារៈអ្វីខ្លះដែលមានលក្ខណៈរូប ជា ភាពយឺត និង ភាពហូតជាលួស ភាពផែ ភាពចម្លងកម្ដៅ ការចម្លងចរន្ដអគ្គិសនី ចំនុចរលាយ? ហើយគេប្រើវាសម្រាប់ធ្វើអ្វី?
មនុស្សសម័យថ្មីចូលចិត្តទៅទិញទំនិញផ្សារទំនើប តើទំនិញនៅផ្សារទំនើប គេរៀបចំយ៉ាងដូចម្តេច?