ប្រទេសជាដៃគូពាណិជ្ជកម្មជាមួយនឹងសាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ងឬ អាឡឺម៉ង់ខាងកើត គឺមានអឺរ៉ុបខាងលិច ពិសេសអាឡឺម៉ងខាងលិច ។
vrean.com Latest Questions
នៅឆ្នាំ ១៩៦៥ អាឡឺម៉ង់កើតមានកំណើនប្រជាជនយឺតដូច្នេះ រដ្ឋភិបាលប្រើគោលនយោបាយដូចជា ៖ • បើសិទ្ធិឪ្យបុរស និងស្រ្ដីមានសិទ្ធិស្មើគ្នា ។ • លើកទឹកចិត្តស្រ្ដី ដែលចង់បានកូនច្រើនដោយរដ្ឋផ្តល់ថរិកា ១០០០ ម៉ាកចំពោះស្រ្ដីមានកូន ។ ដំបូងព្រមទាំងទទួលសិទ្ធិសម្រាករយៈពេល ៦ខែ ដោយមិនកាត់ប្រាក់ខែទៀតផង ។ • បើស្រ្ដីមានកូនទី ២ ត្រូវមានកូនទី ២ ត្រូវមានច្បាប់ឈប់សម្រាកមួយឆ្នាំ និងកូនទី ៣ ចំនួន ...
នៅក្នុងវិស័យសុខាភិបាលសាធារណៈរដ្ឋប្រជាធិបតេយ្យ អាឡឺម៉ងខាងកើត មានគោលនយោបាយដូចជា ៖ • ព្យាបាលជំងឺដល់ប្រជាជនដោយមិនថ្លៃ ។ • រដ្ឋបាភិបាលបានបណ្ដុះបណ្ដាលពេទ្យគ្រប់ជំនាញ នៅឆ្នាំ ១៩៨៥ សម្រាប់គ្រូពេទ្យថ្នាក់វេជ្ជបណ្ឌិតចំនួន ៣៧ ៩៤៣ នាក់ ទន្ដពេទ្យ ១១ ៧៥៧ នាក់ ហើយ ចំនួនគ្រែសរុបក្នុងមន្ទីរពេទ្យមាន ១៦៩ ១១២ គ្រែ ។
បានជាប្រទេសនៅអឺរ៉ុបភាគច្រើនដណ្ដប់ទៅដោយរបបកុំមុយនីស្ដ គឺដោយសារតែជ័យជម្នះដ៏ធំធេងរបស់កងទ័ពក្រហម ហើយពួកគេយល់ថាកងទ័ពក្រហម នេះហើយគឺជាអ្នករំដោះប្រជាជនទី្វបអឺរ៉ុប ឪ្យផុតពិក្រញុំានៃកងណាស៊ីអាឡឺម៉ង ។
ចម្បាំងនៅក្នុងប្រទេសក្រិក និងតួកគី បានជម្រុញឪ្យប្រទេសអង់គ្លេសធ្វើការប្រយុទ្ធដើម្បីគាំទ្រដល់រដ្ឋាភិបាលក្រិកឪ្យមានជីវិត តែដោយសារប្រទេសអង់គ្លេសបានចូលជាអ្នកលើកទ័ពទៅរំដោះប្រទេសក្រិកជំនួសវិញ ។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានក្លាយជាប្រទេសដែលមានតួនាទី ដ៏សំខាន់ផ្នែកនយោបាយ នៅលើពិភពលោកប្រឆាំងនឹងសហភាពសូវៀតហើយចម្បាំងនេះ ក៏ជាឥទ្ធិពលចុងក្រោយនៃលទ្ធិ កុំមុយនីស្ដផងដែរ ។
មេទ័ពសូវៀត ដែលបានបញ្ជាឪ្យបិទផ្លូវចេញចូលទៅកាន់អាឡឺម៉ង់ខាងលិច គឺមានឈ្មោះថា សូកូឡូវស្ដី នៅឆ្នាំ ១៩៤៨ ដោយសារគាត់យល់ឃើញថា ប៊ែកឡាំង ស្ថិតនៅអាឡឺម៉ងខាងកើត ដូចនេះសហភាពសូវៀតត្រូវតែត្រូវត្រួតត្រារាល់ការចេញ ចូលទៅកាន់ ប៊ែកឡាំងខាងលិច ហើយច្រកនេះបើកឡើងវិញនៅឆ្នាំ ១៩៤៩ ។
បានជាសហភាពសូវៀតមិនសប្បាយចិត្ត នឹងការធ្វើកំណែកទម្រង់ក្រដាសប្រាក់ថ្មី ព្រោះក្រដាសប្រាក់ថ្មីនេះបានធ្វើឪ្យខូចផលប្រយោជន៍សេដ្ឋកិច្ចអាឡឺម៉ង់ខាងកើត ។
អាឡឺម៉ងទាំង ២ គឺខាងលិចនិងខាងកើតបានប្រឈមមុខដាក់គ្នាខ្លាំងនៅឆ្នាំ ១៩៥០ គឺដោយសារតែមហាអំណាចលោកខាងលិចបានចាប់ផ្តើមបំពាក់អាវុធដល់កងទ័ពអាឡឺម៉ង់ និងការបញ្ចូលប្រទេសនេះជាសមាជិកទី ១៥ នៃអង្គការអូតង់ ឬ ណាតូ នៅឆ្នាំ ១៩៥៥ ។
បានជាសហភាពសូវៀតបំពាក់អាវុធនៅសាធារណៈរដ្ឋប្រជាធិបតេយ្យ អាឡឺម៉ង់ ឬ អាឡឺម៉ង់ខាងកើត គឺ ដោយសារតែខ្លាចមានសង្រ្គាមដណ្ដើមទឹកដី ដែលអាឡឺម៉ង់បាត់បង់ទៅប៉ូឡូញដូចមានចែងក្នុងសន្និសិទយ៉ាល់តា ។
បានជាសាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឬ អាឡឺម៉ង់ខាងកើត មានការធ្លាក់ចុះខាងសេដ្ឋកិច្ចពីព្រោះ ៖ • សក្តានុពលនៃសន្ទុះសេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចមានការរីចម្រើនយ៉ាងខ្លាំងដែលជាហេតុអូសទាញប្រជាជនអាឡឺម៉ង់ខាងកើតឪ្យភាសខ្លួនមកកាន់អាឡឺម៉ង់ខាងលិចដើម្បីស្វែងរកការងារ និងសុភមង្គលថ្មី ។ • ការស្រែកឃ្លាននៃសេរីភាពដោយសារតែយុវជនបញ្ញាវ័ន្ដកម្មករជំនាញៗបានភាសខ្លួនចេញពីអាឡឺម៉ង់ខាងកើត ។