ក្រោយសង្រ្គាមលោកលើកទី២ បានជាគេថាសហភាពសូរៀតក្លាយជាមហាអំណាចមួយថ្មីពីព្រោះសហភាពសូវៀតបានទទួលជ័យជម្នះយ៉ាងធំធេងហើយសូម្បីតែប្រទេសនៅអឺរ៉ុបខាងលិចក៏បានលើកសរសើរនិងជំនឿជឿជាក់យ៉ាងខ្លាំងលើសហភាពសូវៀតផងដែរ ។
vrean.com Latest Questions
ក្រោយសង្រ្គាមលោកលើកទី២ ពិភពលោកបានបែងចែកមនោគមវិជ្ជា ២ គឺមូលធននិយយម ឬ សេរី និងសង្គមនិយម ឬកុំមុនីស្ដ ។ • មូលធននិយម ដឹកនាំដោយសហរដ្ឋអាមេរិក • សង្គមនិយម ដឹកនាំដោយសហភាពសូវៀត ។
សហភាពសូវៀត និងសហរដ្ឋអាមេរិកចាប់ផ្ដើមប្រឈមមុខដាក់ គ្នានៅឆ្នាំ១៩៤៧ នេះគឺដោយសារតែសហរដ្ឋអាមេរិករំដោះប្រទេសនៅអឺរ៉ុបខាងលិចចេញពី ក្រញុំាសហភាពសូវៀត តាមរយៈផែនការម៉ាសាល់ ។ ការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរ នេះបង្កើតបាន ជាសង្រ្គាមត្រជាក់ ។
ក្នុងសង្រ្គាមលោកលើកទី២ ប្រទេសដែលរងវិនាសកម្មខ្លាំងជាងគេគឺ សហភាពសូវៀត ។ វិនាសកម្មនោះរួមមាន ៖ • ផ្លូវរថភ្លើង២ ភាគ៣ ត្រូវបានបំផ្លាញ ។ • រោងចក្រនិងកសិដ្ឋានជាច្រើនកន្លែងរងការខូចខាត ស្មើរតែទាំងស្រុង កងទ័ព និងប្រជាជនប្រហែល ២៥លាននាក់បានត្រូវស្លាប់ ។
លោក វិន ស្ដុន ឆឺឈីល បានលើកឡើងថា ព្រំដែន អឺរ៉ុបខាងលិច និងអឺរ៉ុប ខាងកើត ខណ្ឌចែកដោយវាំងននដែក ។
នៅអ៊ីតាលីសកលវិទ្យាល័យរដ្ឋមាន ៤៧កន្លែង ហើយសកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេគឺ សាកលវិទ្យាល័យបូឡូញ៉ា ត្រូវបានកសាងឡើងនៅឆ្នាំ ១១០០ នៃគ្រឹះសករាជ ។
កត្តាដែលធ្វើឪ្យប្រទេសអ៊ីតាលីមានភាពល្បីល្បាញខាងស្ថាបត្យកម្មមាន ៖ • ជាប្រទេសរក្សាមរតកដែលបានបន្សល់ទុកចិត្តពីខចក្រភពរ៉ូមនិងប៊ីសង់ដើម ដូចជាព្រះវិហារសិ ម៉ាក់ដែលបានកសាងឡើងនៅឆ្នាំ ១០០០នៃ គ.សនៅក្នុងទីក្រុងវើនី ។ • ជនជាតិអ៊ីតាលីជាជនជាតិដែលមានស្នាដៃផ្ទាល់ខ្លួនដូចជាវិហារសិនពីទ័រនៅកណ្ដាលក្រុងរ៉ូមដ៏ល្បីល្បាញដែលសាងសង់ឡើងនៅឆ្នាំ ៣៣០ នៃគ.ស ដែលជាស្ថាប័ត្យកម្ម ដំបូងនៅមជ្ឈិមសម័យ ។
បណ្ណាល័យ និងសារមន្ទីនៅអ៊ីតាលី គឹជាស្ថាបត្យកម្មដ៏ល្បីល្បាញដែលស្ថិតនៅក្នុងវាំងសេ្ដចនៅក្នុងអតីតវិមានរាជ្យនុវង្ស ដែលបានបន្សល់ទុករាបតំណមហើយ ។
សេដ្ឋកិច្ចប្រទេសអ៊ីតាលីពឹងផ្អែកលើវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម ។
នៅប្រទេសអ៊ីតាលី ផ្ទៃដីកសិកម្មមានចំនួន ៤០% កសិករមានដីកសិដ្ឋានតូចៗ ប៉ុន្ដែ មិនលើសពី ៥ហិចតា ។ ដីកសិកម្មមានលក្ខណៈទំនើប ប៉ុន្ដែកសិករនៅភាគខាងត្បូងមានជីវភាពមិន ទាន់ល្អ ។