របបដឹកនាំម៉ាកូសជារបបផ្តាច់ការនិងគ្រួសារនិយម ។ នៅក្រោយពេលប្រកាសច្បាប់អាជ្ញាសឹកម៉ាកូសបានបិទកាសែតហើយចាប់អ្នកប្រឆាំងរាប់រយនាក់ដាក់គុត ក្នុងនោះក៏មានលោកបេដីណូ អាគីណូ ដែលជាមេដឹកនាំគណបក្សប្រឆាំងដ៏ធំផងដែរ ។ ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍ ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹង ។
vrean.com Latest Questions
បានជារបបម៉ាកូសត្រូវដួលរលំ ដោយសារការបាញ់ប្រហារលោកអាគីណូ នៅអាកាសយានដ្ឋានក្រុងម៉ានីលនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ១៩៨៣ ក្នុងដំណើរវិលត្រឡប់ពីសហរដ្ឋអាមេរិកចូលរួមប្រជែងតំណែងប្រធានាធិបតីភីលីពីន ។
បានជាប្រទេសកូរ៉េត្រូវបែងចែកជាពីរ ពីព្រោះ • លុះសង្រ្គាមលោកលើកទី២ ជប៉ុនបានចាញ់សង្រ្គាមលោកទើបមហាអំណាចទាំងពីរបានចូលលុកលុយប្រទេសូរ៉េដែលជាដែនដីអាណានិគមរបស់ប្រទេសជប៉ុន • សហភាពសូវៀតបានត្រួតត្រាផ្នែកខាងជើងនៃឩបទ្វីបចំណែកសហរដ្ឋអាមេរិកបានគ្រប់គ្រងផ្នែកខាងត្បូងនៃឩបទ្វីប • នៅឆ្នាំ ១៩៤៧ មហាសន្និបាតអង្គការសហប្រជាជាតិបានផ្តល់អនុម័តឱ្យមានការបង្រួបបង្រួមប្រទេសកូរ៉េតែមួយ ។ ប៉ុន្តែសហភាពសូវៀតបានជំទាស់ដោយមិនអនុញ្ញាតឱ្យមានការបោះឆ្នោតនៅឩបទ្វីកូរ៉េបែកខាងជើង • នៅថ្ងៃទី ១០ ខែឩសភា ឆ្នាំ ១៩៤៨ ប្រជាជនកូរ៉េខាងត្បូងបានបោះឆ្នោតជ្រើសរើសសភាហើយសភាក៏បានបោះឆ្នោតបង្កើតរដ្ឋាភិបាលខាងត្បូងមួយ • ដើម្បីឆ្លើយ តប កូរ៉េខាងជើងបានប្រកាសបង្កើតសាធាណរដ្ឋប្រជាថិបតេយ្យកូរ៉េខាងជើងនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ១៩៤៨ • ចាប់តាំងពីពេលនោះមក កូរ៉េខាងជើងនិងខាងត្បូងសុទ្ធតែបានប្រកាសថា ...
សង្រ្គាមកូរ៉េមានរយៈពេល៣ ឆ្នាំ ។ មានផលវិបាកដូចជា • ប្រជាជនកូរ៉េខាងត្បូងប្រហែល ១ លាននាក់បានស្លាប់និងជាច្រើនលាននាក់ទៀតបានបាត់បង់ទីជំរក • ការខូចខាតនៅលើសមរភូមិមានទំហំធំធេងមិនចាញ់សង្រ្គាមលោកលើកទី១ ឡើយ • សហរដ្ឋអាមេរិកបានបាត់បង់យន្តហោះជាង ២០០០ គ្រឿងដោយសារការបាញ់ទំលាក់របស់ពួកកុំមុយនីស • សហភាពសូវៀត ក៏បានបាត់បង់យន្តហោះជាច្រើនគ្រឿងដែរជាពិសេសគឺមិច ១៥ អស់ជាង ១០០០ គ្រឿង ដោយសារបាញ់ពីលើអាកាសរបស់កងយន្តហោះសហរដ្ឋអាមេរិក ។