ពណ៌នាពីទំនាក់ទំនងរវាងសន្តិភាព និងការអភិវឌ្ឍន៍៖
សន្តិភាពនិងធ្វើឲ្យប្រជាជន និងប្រទេសជាតិទទួលបាននូវ
• មានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្តគ្មានអំពើហិង្សា គ្មានសង្គ្រាមទាស់ទែងគ្នា
• សន្តិភាពផ្តល់ឱកាស អភិវឌ្ឍន៍ខ្លួនឯង គ្រួសារ សង្គម
• ប្រទេសមាននីតិរដ្ឋ ( ច្បាប់ សិទ្ធិសេរីភាព និងប្រជាធិបតេយ្យ )
• ធ្វើឲ្យមនុស្សរស់នៅប្រកបដោយភាពសុខសាន្តគ្មានការភ័យខ្លាច និងគំរាមកំហែង
• មានឱកាសទទួលបានការសិក្សារៀនសូត្រ មានកិច្ចសហប្រតិបត្តិការល្អ
• មានការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរណ៍
• ស្ថេរភាពនយោបាយ គោរពសិទ្ធិមនុស្សគោរពច្បាប់
• សន្តិភាពនាំឲ្យមានសេរីភាពពេញបរិបូរណ៍ ។
កាលណាមានសន្តិភាពនិងទទួលបានការអភិវឌ្ឍន៍
• សំបូរធនធានមនុស្សដែលជាកម្លាំងចលករសម្រាប់អភិវឌ្ឍជាតិ
• ក្លាយជាអារ្យប្រទេស ( ជឿនលឿន )
• មានការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសង្គម
• បង្កើតឲ្យមានការស្រាវជ្រាវវិទ្យាសាស្រ្តបច្ចេកទេសនិងបច្ចេកវិទ្យាទំនើប
• ពលរដ្ឋមានសមត្ថភាព ជំនាញច្បាស់លាស់
• សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិមានការរីកចម្រើន ។
Bun SopheaTeacher