និមិត្តសញ្ញាអាស៊ាន និងទង់អាស៊ានតំណាងឪ្យសមាគមអាស៊ានមួយ ដែលមានស្ថិរភាព សន្ដិភាព រួបរួមគ្នាស និងប្រកបដោយថាមពល។ ពណ៌របស់និមិត្តសញ្ញា និងទង់អាស៊ានមានពណ៌ ខៀវ ក្រហម ស និង ពណ៌លឿន ដែលពណ៌ទាំងអស់នេះតំណាងឪ្យពណ៌សំខាន់ៗនៃទង់ជាតិរបស់ប្រទេសសមាជិកទាំងអស់។ អត្ថន័យនៃពណ៌នីមួយៗគឺ៖
• ពណ៌ខៀវ តំណាងឪ្យសន្ដិភាព និងស្ថិរភាព។
• ពណ៌ក្រហម តំណាងឪ្យសេចក្ដីក្លាហាន និងភាពស្វាហាប់ ថាមពល។
• ពណ៌ស តំណាងឪ្យភាពបរិសុទ្ធ ស្អាតស្អំ។
• ពណ៌លឿង តំណាងឪ្យវិបុលភាព ភាពសម្បូរសប្បាយ។
• ដើមស្រូវទាំង១០ តំណាងឪ្យសុបិនរបស់បិតាបង្កើតអាស៊ានដែលមានបំណងប្រមូលផ្ដុំប្រទេសទាំង១០ នៅអាស៊ីអាគ្នេយ៍ ឪ្យក្លាយជាសហគមន៍មួយប្រកបដោយមិត្តភាព និងសាមគ្គីភាព។
• រង្វង់៧ព័ន្ធជុំវិញ តំណាងឪ្យភាពឯកភាពគ្នារបស់អាស៊ាន។
Kann RathaTeacher