សង្រ្គាមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧០-១៩៧៥ និងឆ្នាំ ១៩៧៩-១៩៩៨ និងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) មានផលិតវិបាកសម្រាប់កម្ពុជា។
សង្រ្គាមឆ្នាំ១៩៧០-១៩៧៥ និងឆ្នាំ ១៩៧៩-១៩៩៨ ផ្ដល់នូវវិនាសកម្មដូចតទៅ៖
ខាងសង្គម
• សម្លាប់ជីវិតមនុស្សជាតិជាងបីលាននាក់
• បន្សល់ទុកអ្នករងរបួស ជនពិការ ក្មេងកំព្រា ស្រ្ដីមេម៉ាយ
• បាត់បង់ធនធានមនុស្ស
• ព្រាត់ប្រាស់គ្រួសារ ផ្ទះសម្បែង រងទុក្ខវេទនា គ្រោះទុរភិក្ស
• ជួបនូវអនាធិបតេយ្យ ចោរកម្ម អំពើពុករលួយ អយុត្តិធម៌
• បំាបត់សិទ្ធិសេរីភាព ជំនឿ សាសនា
ខាងសេដ្ឋកិច្ច
• ដីស្រែចម្ការទុកទំនេរចោលក្លាយជាចម្ការមីន រណ្ដៅគ្រាប់បែក
• រោងចក្រ សហគ្រាស ចម្ការកៅស៊ូត្រូវបំផ្លាញ
• បំផ្លាញហេដ្ឋារចនាសម័្ពន្ធ ស្ពាន ផ្លូវថ្នល់ សំណង់ បរីក្ខាផ្សេងៗ
• បាត់បង់ធនធាន និងអ្នកវិនិយោគទុនមិនហ៊ានចូលមក
• ទំនិញឡើងថ្លៃ អតិផរណាប្រដាសប្រាក់។
ខាងនយោបាយ
• ប្រទេសកម្ពុជាបាត់បង់កេរ្ដិ៍ឈ្មោះ កិត្តិយស លើឆាកអន្តរជាតិ
• ប្រជាជនបាត់បង់ជំនឿចិត្ត និងទំនុកចិត្តលើថ្នាក់ដឹកនាំ និងអស់សង្ឃឹមលើជោគវាសនារបស់ប្រទេសជាតិ
• នាំកម្ពុជាទៅរកការកាប់សម្លាប់រង្គាលលើជាតិសាសន៍ខ្លួនឯង
• កម្ពុជាជាប្រទេសរស់ជានៅដោយឯកា។
Kann RathaTeacher