ដោយមានជំនួយពីវៀតណាម រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានរំដោះទឹកដីជាបន្ដបន្ទាប់ដូចជា៖
• នៅថ្ងៃទី៣០ ខែធ្នូ ១៩៧៨ រំដោះបានលំផាត ទីរួមខេត្តក្រចេះ វ៉ីនសៃនិងទន្លេបិទ
• នៅថ្ងៃទី០៣ ខែមករា ១៩៧៩ រំដោះបានខេត្តស្វាយរៀង
• នៅថ្ងៃទី០៤ ខែមករា ១៩៧៩ រំដោះបានខេត្តស្ទឹងត្រែង
• នៅថ្ងៃទី០៥និង០៦ខែមករា ១៩៧៩ រំដោះបានអ្នកលឿននិងទីរួមខេត្តកំពង់ចាម
• នៅថ្ងៃទី០៧ ខែមករា ១៩៧៩ រំដោះបានខេត្តតាកែវ កំពង់សោម និងរដ្ឋធានីភ្នំពេញនៅវេលាម៉ោង១២ កន្លះ
• នៅថ្ងៃទី១០ មករា ១៩៧៩ រំដោះបានខេត្តសៀមរាប
• នៅថ្ងៃទី១១ ខែមករា ១៩៧៩ រំដោះបានខេត្តកំពង់ឆ្នាំង
• នៅថ្ងៃទី១៣ ខែមករា ១៩៧៩ រំដោះបានខេត្តបាត់ដំបង
• នៅថ្ងៃទី១៤ដល់ថ្ងៃ១៧ មករា ១៩៧៩ រំដោះបានខេត្តពោធិ៍សាត់ កោះកុង។ ល។
• ក្នុងរយៈពេលតែបីសបា្តហ៍រំដោះកម្ពុជាបានស្ទើរតែទាំងស្រុង។
Kann RathaTeacher