ពន្យល់ពីបក្សសម្ព័ន្ធវ៉ាសូវ និងអង្គការកូមេកុង ៖
បក្សសម្ព័ន្ធវ៉ាសូវី គឺអង្គការបង្កើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ១៩៥៥ មានសមាជិកជាប្រទេសកុំមុយនីសនៅអឺរ៉ុបខាងកើតសម្រាប់ប្រឆាំងនិងអង្គការអូតង់របស់ពួកមូលធនអាមេរិច។
• ប្រទេសជាសមាជិកមាន ៖ អាល់បានី ប៊ុលការី ហុងគ្រី បូឡាញ ឆឺហ្គោស្លូវាគី និងសហភាពសូវៀត ទីស្នាក់ការប្រទេសនេះគឺនៅទីក្រុង វ៉ាសូវី នៃប្រទេសប៉ុឡូញ។
• អង្គការកូមេកុង ៖ គឺជាអង្គការជំនួយសេដ្ឋកិច្ចទៅវិញទៅមកបង្កើតឡើងនៅឆ្នាំ ១៩៤៩៩សម្រាប់ត្រួតពិនិត្យសេដ្ឋកិច្ចនៃបណ្តោលប្រទេសក្រោមអាណាព្យាបាលសហភាពសូវៀត។ ផលិតផលដែលផលិតបានពីរោងចក្រប្រើប្រាស់បានតែក្នុងស្រុកនិងនៅតាមប្រទេសគ្នាឯងមិនអាចនាំចេញទៅលក់នៅទីផ្សារសេរីបានឡើយ។ ការរៀបចំសេដ្ឋកិច្ចរបស់ខ្លួនត្រូវធ្វើតាមផែនការកម្មនិងត្រួតពិនិត្យដោយសហភាពសូវៀតតម្រូវតាមសេក្តីត្រូវការរបស់ខ្លួន។ ឯការផលិតគឺធ្វើទៅតាមមុខជំនាញក្នុងគំរូផលិតផលឧស្សាហកម្មនិងកសិកម្ម។
SarinLecturer