ចេនឡាដើមឡើយជាសាមន្តរដ្ឋរបស់អាណាចក្រភ្នំ ស្ថិតនៅត្រង់វាលទំនាបកណ្តាលនៃទន្លេមេគង្គ ក្នុងតំបន់បាសាក់នៃប្រទេសឡាវសព្វថ្ងៃ និងតំបន់ខាងត្បូងខ្ពង់រាបកូរ៉ាត់ប្រទេសទល់ទន្លេមេណាម និងវាលទំនាបទន្លេមេគង្គខាងជើងត្រង់តំបន់ប៉ាក់សេវត្តភូ ( រាជធានីភវបុរៈ ) ទឹកដីឡាវ ។
អាណាចក្រចេនឡាចែកភូមិសាស្រ្ត និងទឹកដីជាពីរគឺ ៖
• ខាងជើង៖ ចាប់ពីជួរភ្នំដងរ៉ែក ទៅទល់និងរដ្ឋណានឆាវ និងរដ្ឋយូណាន ( ចិនខាងត្បូង ) សម្បូរទៅដោយកូណភ្នំ ជួរភ្នំនិងខ្ពង់រាប ។
• ខាងត្បូង៖ ចាប់ពីជួរភ្នំដងរ៉ែករហូតមកដល់សមុទ្រ និងឧបទ្វីបម៉ាឡាយូ ។សម្បូរទៅដោយវាលទំនាប ទន្លេ និងសមុទ្រ ។
SarinLecturer