អេស៊ីបបុរាណមានជនឿទៅលើ៖
• អាទិទេព៖ សាសនាអេស៊ិបបុរាណ ជាសាសនាពហុទេពនិយម ។ ជនជាតិអេស៊ីបបុរាណមានការគោរពទៅលើអាទិទេពជាច្រើន រហូតដល់ទីក្រុងនីមួយៗក៏័មានអាទិទេពរបស់ខ្លួនដែរ ។ ជនជាតិអេស៊ីបរៀបចំពិធីបុណ្យផ្សេងៗនៃសាសនារបស់គេនៅក្នុងវិហារ ។
• វិហារ៖ វិហារ ជាលំនៅឋានរបស់អាទិទេព ។ សាធារណៈជនទូទៅមិនអាចចូល ទៅក្នុងវិហារបានទេ មានតែពួកបុព្វជិត មានឋានៈខ្ពស់ៗទេទើបអាចចូលក្នុងវិហារបាន ។
• ចេតិយ៖ ជនជាតិអេស៊ីប មានជំនឿលើការរស់ឡើងវិញ ។ ពិធីផ្សេងៗមួយចំនួនបញ្ជាក់រឿងនេះដូចជាផ្នូរអាថ៌កំបាំង ការរក្សាសពមិនឲ្យរលួយ សាកសពម៉ូមីត្រូវតម្កល់នៅក្នុងចេតិយ៍ដែលមានរាង និងទំហំទៅតាមឋានៈរបស់អ្នកស្លាប់ ចេតិយ៍ធំៗរាងសាជីជ្រុង សម្រាប់ព្រះចៅផារ៉ាអុងឬមន្រ្តីដែលមានឋានៈខ្ពស់ ។
SarinLecturer