ស្ថានភាពរស់នៅរវាងអ្នកស្រែចំការនិងពួកគហបតីនៅអឺរ៉ុបក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ដូចជា ៖
ពួកគហបតី
• ពួកគេជាម្ចាស់ ភាគហ៊ុនសកម្មឬ អ្នកមានកាតព្វកិច្ចក្លាយទៅជាបេក្ខជនឬ ធនលាភីមានបេក្ខភាពនៅក្នុងជួរសមាជិនសភាជាប់ឆ្នោតដោយសារពួកសមាជិកភាគហ៊ុនបោះឆ្នោតឪ្យ ។
• ធនលាភីទាំងនេះបំរុងទុកពេលទំនេរសម្រាប់ការងារនយោបាយជាម្ចាស់សារព័ត៌មានឬលោកទឹកចិត្តពួកសិល្បករដោយជួយទិញស្នាដៃរបស់ពួកគេ នេះ ។
• ពួកគេទិញដីដើម្បីបង្កើតនូវកិត្យានុភាពរបស់ខ្លួន
• ពួកគេរស់នៅប្រកបដោយផាសុកភាពក្នុងសណ្ឋាគារប្រណីតៗផ្ទាល់ខ្លួនដែលកសាងនៅក្នុងសង្គាត់ថ្មីៗនៃទីក្រុងធំៗ
• ក្នុងការរៀបអាពាហ៍ពិពាហ៍គ្រួសាររបស់ពួកគេចង់សម័ន្ធមេត្រីទៅនឹងត្រកូលអភិជន ដែលធនលាភីបញ្ជូលរបៀបចាត់ចែកបដិសណ្ឋារកិច្ចការប្រណាំងសេះ ផ្នែកសិល្បៈមានល្ខោនជាដើម ។
ពួកអ្នកស្រែចំការ
• នៅដើមសតវត្សទី ១៩ ភាគច្រើននៃអ្នកស្រែចំការនៅអឺរ៉ុប ដាំដុះជាពិសេសគ្រាប់ធុញ្ញជាតិនៅឡើយ
• គេទទួលបសនទិន្នផលទាបព្រោះគេប្រើជីតិច
• ប្រជាកសិករទាំងឡាយប្រកបរបរកសិកម្មសម្រាប់ផ្គត់ផ្គងគ្រួសារ
• កន្លែងស្នាក់នៅរបស់ពួកគេគ្មានផាសុកភាពនិងជាកន្លែងចាញ់ទឹកចាញ់ដី
• គេផ្គត់ផ្គងអាហារជារឿយៗដោយនំបុ័ងនិងគ្រាប់អ៊ក គ្រាប់សែក ឬ ពោត ។ សាច់និងស្ករមិនសូវមានទេ ។
ChannarothTeacher