បានជាប្រទេសកូរ៉េត្រូវបែងចែកជាពីរ ពីព្រោះ
• លុះសង្រ្គាមលោកលើកទី២ ជប៉ុនបានចាញ់សង្រ្គាមលោកទើបមហាអំណាចទាំងពីរបានចូលលុកលុយប្រទេសូរ៉េដែលជាដែនដីអាណានិគមរបស់ប្រទេសជប៉ុន
• សហភាពសូវៀតបានត្រួតត្រាផ្នែកខាងជើងនៃឩបទ្វីបចំណែកសហរដ្ឋអាមេរិកបានគ្រប់គ្រងផ្នែកខាងត្បូងនៃឩបទ្វីប
• នៅឆ្នាំ ១៩៤៧ មហាសន្និបាតអង្គការសហប្រជាជាតិបានផ្តល់អនុម័តឱ្យមានការបង្រួបបង្រួមប្រទេសកូរ៉េតែមួយ ។ ប៉ុន្តែសហភាពសូវៀតបានជំទាស់ដោយមិនអនុញ្ញាតឱ្យមានការបោះឆ្នោតនៅឩបទ្វីកូរ៉េបែកខាងជើង
• នៅថ្ងៃទី ១០ ខែឩសភា ឆ្នាំ ១៩៤៨ ប្រជាជនកូរ៉េខាងត្បូងបានបោះឆ្នោតជ្រើសរើសសភាហើយសភាក៏បានបោះឆ្នោតបង្កើតរដ្ឋាភិបាលខាងត្បូងមួយ
• ដើម្បីឆ្លើយ តប កូរ៉េខាងជើងបានប្រកាសបង្កើតសាធាណរដ្ឋប្រជាថិបតេយ្យកូរ៉េខាងជើងនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ១៩៤៨
• ចាប់តាំងពីពេលនោះមក កូរ៉េខាងជើងនិងខាងត្បូងសុទ្ធតែបានប្រកាសថា ជារដ្ឋអំណាចឩបទ្វីបកូរ៉េរៀងខ្លួនៗ និងបានចាប់បញ្ជូនទ័ពរបស់ខ្លួនទៅព្រំដែនជាបន្តបន្ទាប់ចាប់ពីឆ្នាំ ១៩៤៨-១៩៥០)
• សង្រ្គាមកូរ៉េផ្ទុះឡើងចាប់ពីថ្ងៃទី ២៥ ខែមិថុនា ឆ្ណាំ ១៩៥០ ហើយបញ្ចប់ទៅវិញនៅថ្ងៃទី ២៧ ខែកក្កដា ដែលគូបដិបក្សទាំងសងខាងបានចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ។
ChannarothTeacher