បានជាប្រទេសខ្មែរចែកជាបីអាណាចក្រ ព្រោះដោយការដណ្តើមរាជរវាងព្រះបាទធម្មរាជា ព្រះបាទស្រីសុរិយោទ័យ ពីព្រះបាទស្រីរាជា ។
វិបត្តិទាំងនេះបានផ្តល់ផលវិបាក ដល់សង្គមនិងប្រជារាស្រ្តខ្មែរ ដូចខាងក្រោម
• បង្កឱ្យមានចោរកម្ម ឆក់ប្លន់ កាប់សម្លាប់ ជំងឺរាតត្បាត គ្រោះទុរ្កិក្ស ស្លាប់រង្គាល សង្រ្គាមបានអូសបន្លាយអស់ពេល ១០ ឆ្នាំ (១៤៧៥-១៤៨៥)
• ប្រជារាស្រ្តខ្មែរត្រូវស្លាប់ដោយសង្គ្រាមស៊ីវិលយ៉ាងច្រើន
• ធ្វើឱ្យបែកបាក់សាមគ្គីភាព
• មិនអាចរំដោះខេត្តភាគខាងលិច
• បាត់បង់ទឹកដីខ្មែរដោយបរទេសឈ្លានពាន
• ត្រូវអាប់ឱនកិត្តិយសក្នុងរាជវង្សខ្មែរ…។
ProwatLecturer