ប្រៀបធៀបវិបត្តិសេដ្ឋកិច្ចនៅប្រទេសបារាំង និងនៅចក្រភពអង់គ្លេស
ក. ប្រទេសបារាំង
• កសិកម្ម ៖ផលិតផលកសិកម្មប្រទេសបារាំងសំខាន់ៗដូចជា ស្រាទំពាំងបាយជូរស្រូវលី មិនអាចលក់ចេញទៅក្រៅបាន ។ស្រូវសាលីនិងស្រាទំពាំងបាយជូរនេះ ជាប្រភពសេដ្ឋកិច្ចសំខាន់របស់បារាំង ពីព្រោះប្រជាជនបារាំងប្រមាណ ៤៥%ត្រួវពឹងផ្អែកលើរបរកសិកម្ម ។
• វិស័យឩស្សាហកម្ម ៖ រោងចក្រសហគ្រាសជាច្រើនបានបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយផលិតផលត្រូវបន្ថយចុះនៅត្រឹម ២% កម្មករចំនួន ៣០០ ពាន់នាក់គ្មានការងារធ្វើ ។
ខ. ប្រទេសអង់គ្លេស
• ចាប់ពីឆ្នាំ ១៩១៩ ឩស្សាហកម្មអង់គ្លេសមានភាពទ្រុឌទ្រោមជាខ្លាំងដោយឩបករណ៍ផលិតកម្មមានលក្ខណៈហួសសម័យ ។
• ផលិតផលធ្យូងថ្មលើសពីតម្រូវការទីផ្សារក្រៅស្រុករួមទាំងផលិតផលឩស្សាហកម្មអនន់ថយមិនអាចប្រកួតប្រជែងនឹងផលិតផលនៃបណ្តាលប្រទេសថ្មីៗបាន ។
• ក្រោយសង្រ្គាមលោកលើកទី១ ថាមពលថ្មីៗ បានរកឃើញអាចប្រើជំនួសធ្យូងថ្ម ដូចជា ប្រេងកាត អគ្គិសនី ជាហេតុនាំឱ្យឩស្សាហកម្មអង់គ្លេសធ្លាក់ចុះថែមទៀត ។
• នៅឆ្នាំ ១៩២១ អ្នកអត់ការងារមានចំនួន ២លាន ៥ សែននាក់ជាហេតុនាំឱ្យមានចលនាផ្សេងៗរំខានរាជរដ្ឋាភិបាល ។
ProwatLecturer