ដួយម៉ឺយជាសំដៅលើកម្មវិធីនយោបាយថ្មី គឺកំណែទម្រង់រ៉ាឌីកាល់ទៅលើរចនាសម័្ពន្ធសេដ្ឋកិច្ចទាំងស្រុងនិងបើកទ្វារផ្ដល់លទ្ធភាពដល់សហគ្រិនធ្វើសកម្មភាពនៅក្នុងសេដ្ឋកិច្ចទីផ្សារ ។ ការអនុវត្តរបស់ដួយម៉ឺយមានប្រសិទ្ធភាព ព្រោះការអនុវត្តដួយម៉ឺយបានធ្វើឪ្យមានកំណើនកសិកម្ម ឧស្សាហកម្ម និងវិនិយោគទុន បរទេសឡើងជាលំដាប់ ។
