ការប្រកាន់យករបបដឹកនាំរបស់ប្រទេសនីមួយៗមាន លក្ខណៈខុសៗគ្នាទៅតាមការនិយមរបស់មេដឹកនាំ និងប្រជាពលរដ្ឋ។ ប្រទេសខ្លះប្រកាន់យករបបផ្ដាច់ការដែលអ្វីៗសម្រេចលើមេដឹកនាំជាអ្នកចាត់ចែង។ ដោយឡែកប្រទេសមួយចំនួនទៀត បានផ្ដល់អំណាចសិទ្ធិសេរីភាពដល់ ប្រជាពលរដ្ឋក្នុងការចូលរួមគ្រប់សកម្មភាព គ្រប់ការសម្រេចចិត្តទៅតាមការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន។ ប្រជាពលរដ្ឋមានអំណាចក្នុងការចង្អុលបង្ហាញពីតម្រូវការនិងការអភិវឌ្ឍដ៏ត្រឹមត្រូវតាមបរិបទជាក់ស្ដែងរបស់សង្គមជាតិខ្លួន។ ចូរឆ្លើយសំណួរខាងក្រោមៈ
ក.តើអត្ថបទខាងលើនិយាយពីអ្វី?
ខ.តើប្អូនពេញចិត្តរបបនៃការដឹកនាំមួយណាខ្លាំងជាងគេ?
គ.តើការជ្រើសរើសថ្នាក់ដឹកនាំរវាងរបបផ្ដាច់ការ និងរបបលទ្ធិប្រជាធិបតេយ្យខុសគ្នាយ៉ាងដូចម្ដេច?
Sok SreysrosLecturer
1 Answer