ដើម្បីសម្រេចបាននូវសិទ្ធិមានចំណេះដឹងរបស់កុមារ ស្ថាប័នពាក់ព័ន្ធនីមួយៗមានកាតព្វកិច្ចដូចខាងក្រោម៖
ក. មាតាបិតា ឬអាណាព្យាបាលត្រូវ
• ចិញ្ចឹមបីបាច់ ថែរក្សាកុមារឱ្យបានល្អ (ផ្គត់ផ្គង់អាហារហូបចុកឱ្យបានគ្រប់គ្រាន់ និងប្រកបដោយវីតាមីនគ្រប់មុខ ជួយសម្អាតអនាម័យ ចំពោះកូន)
• នាំកូនឱ្យចូលរៀន ផ្គត់ផ្គង់ថវិកា សម្ភារៈនិងជួយកាមដានការសិក្សាដល់កូន ឬជួយបង្ហាត់បង្រៀនដល់កូន
• ជួយពន្យល់ណែនាំ ឬផ្តល់ជាបទពិសោធន៍នានាដល់កូនពីបញ្ហាការសិក្សា និងផលប្រយោជន៍នៃចំណេះដឹង
• ផ្តល់ការលើកទឹកចិត្តដល់កុមារឱ្យមានចិត្តតស៊ូ អំណត់ព្យាយាមក្នុងការសិក្សា ។
ខ. សហគមន៍
• សាលារៀន ដែលមានលោកគ្រូ អ្នកគ្រូជាអ្នកផ្តល់នូវចំណេះដឹងជំនាញ និងសីលធម៌ល្អដល់កុមារ មិនធ្វើទារុណកម្ម ឬច្រើនហិង្សាលើកុមារ ។ ម៉្យាងទៀតសាលារៀនត្រូវបង្កលក្ខណៈធ្វើយ៉ាងណាឱ្យកុមារចង់រៀន មិនគេចសាលា គឺត្រូវមានសម្ភារៈសិក្សាគ្រប់គ្រាន់ សាលាត្រូវមាននិយាមគរុកោសល្យដើម ។ សាលារៀនដែលមាននាយក លោកគ្រូ អ្នកគ្រូត្រូវមានវិធានការតាមដានការសិក្សារបស់សិស្ស ឬសិស្សក្រីក្រ ដើម្បីជួយទំនុកបម្រុងឱ្យពួកគេបានចូលរៀន ។
• សាសនា ព្រះសង្ឃក៏ជាអ្នកអប់រំ ទូន្មានប្រៀបប្រដៅដល់កុមារឱ្យមានចំណេះ ជំនាញ និងសីលធម៌ល្អ ។
• អង្គការក្រៅរដ្ឋាភិបាលនានា ក៏មានភារកិច្ចចូលរួមចំណែកជួយបណ្តុះបណ្តាលកុមារឱ្យមានចំណេះដឹងជំនាញ និងសីលធម៌ល្អផងដែរ ដោយជួយឩបត្ថម្ភដល់កុមារទាំងថវិកា និងសម្ភារៈនានាចំពោះកុមារនៅក្នុងគ្រួសារក្រីក្រ បង្កើតអនុសញ្ញាស្តីពីការពារសិទ្ធិកុមារ ស្វែងរកជំនួយដើម្បីដល់កុមារក្រីក្រឱ្យបានរៀនសូត្រ ។
• ប្រធានភូមិ ត្រូវដឹងឱ្យបានច្បាស់ពីចំនួនកុមារដែលគ្រប់អាយុចូលរៀន និងត្រូវចូលរួមជួយអប់រំនាំឪពុកម្តាយសិស្សឱ្យយល់ និងបញ្ជូនកូនឱ្យចូលរៀន ។
គ. សង្គម
• រដ្ឋាភិបាល ត្រូវមានគោលនយោបាយប្រមូលសិស្សឱ្យចូលរៀនបង្កលក្ខណៈឱ្យកុមារទាំងពីរភេទបានចូលរៀនដូចៗគ្នា
• បង្កើតច្បាប់ការពារសិទ្ធិកុមារ
• ជំរុញឱ្យមាតាបិតាបញ្ជូនកូន ដែលគ្រប់អាយុចូលរៀនឱ្យបានចូលរៀនគ្រប់ៗគ្នា
• ត្រូវបង្កើតមជ្ឈមណ្ឌលកុមារ
• អប់រំផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយដូចជា កាសែត ទស្សនា វដ្តី ទូរទស្សន៍ វិទ្យុ…ស្តីពីផលប្រយោជន៍នៃចំណេះដឹងរបស់កុមារនិងផលវិបាកចំពោះកុមារគ្មានចំណេះដឹង
• ចាត់វិធានការឱ្យមានប្រសិទ្ធភាពលើជនល្មើស ដែលជួញដូរកុមារពេស្យាចារ្យកុមារ ។
VETeacher