ក្នុងនាមខ្ញុំជាកូន ត្រូវមានសីលធម៌ចំពោះឪពុកម្តាយដូចតទៅ ៖
• ត្រូវគោរពឪពុកម្តាយ ដែលជាអ្នកមានគុណ
• ត្រូវស្តាប់ដំបូន្មានឪពុកម្តាយ ដើរតាមគន្លងធម៌
• ខិតខំសិក្សារៀនសូត្រ និងជួយធ្វើការងារផ្ទះជំនួសដៃជើងឪពុកម្តាយ
• ត្រូវថែរក្សាកេរ្តិ៍ឈ្មោះពូជរាង្សវង្សត្រកូល
• ត្រូវចេះថែរក្សាកេរមរតក ដែលម្តាយឪពុកបានបន្សល់ទុកឱ្យ
• ត្រូវចេះអាណិតអាសូរឪពុកម្តាយ ត្រូវចេះការពារហ៊ានពលីដើម្បីឪពុកម្តាយ
• ត្រូវចេះតបស្នងសងគុណចំពោះម្តាយឪពុកពេលលោកចាស់ជរា ។
VETeacher