ក. មុខនាទីរបស់ចាស់ស្រុក រួមមាន ៖
• ចាត់ចែងពិធីធ្វើបុណ្យសាសនា ពិធីការនៅក្នុងវាលស្រែ ការបន់ស្រន់ដល់បុព្វបុរស ឬពិធីបួងសួងសុំសេចក្តីសុខដល់សមាជិកគ្រួសារទាំងអស់ ។
• ជាមេដឹកនាំចាត់ចែងដំណើរការនៃពិធី ដែលបានរៀបរាប់ខាងលើ
• ជាអ្នកសម្របសម្រួលជម្លោះរវាងគ្រួសារនានា
• ជាអ្នកក្រើនរំលឹកឱ្យគ្រួសារទាំងអស់បំពេញនាទីចំពោះដូនតា
• ជាអ្នកថែរក្សាប្រវត្តិរបស់គ្រួសារ ។
ខ. ប្រសិនបើគ្មានចាស់ស្រុកទេនោះ ជនជាតិភាគតិច និងអាចកើតមានបញ្ហាមួយចំនួនដូចតទៅ ៖
• អាចបាត់បង់ប្រពៃណី ទំនៀមទម្លាប់ ភាសា ដែលជាមូលហេតុធ្វើឱ្យកូនចៅជំនាន់ក្រោយមិនអាចដឹង និងស្គាល់ប្រវត្តិក្រុមរបស់ពួកគេ
• អាចកើតមានជម្លោះនៅក្នុងក្រុម ឬជម្លោះរវាងក្រុមមួយ និងក្រុមមួយទៀត ព្រោះគ្មានអ្នកដឹកនាំ ឬអ្នកសម្របសម្រួល
• អាចបាត់បង់ទឹកដី ស្រុកភូមិកំណើតរបស់ខ្លួន ព្រោះគ្មានអ្នកដឹងទីតាំងកន្លែងរស់នៅពិតប្រាកដ ។
G KnowLecturer