បានជាគេបង្កើតច្បាប់ព្រោះ ច្បាប់មានបំណងប្រាថ្នាចង់ឱ្យប្រជាជនទាំងអស់ត្រូវតែអនុវត្តតាមនិង សម្រាប់ដាក់ទណ្ឌកម្មអ្នកដែលប្រព្រឹត្តខុសច្បាប់សង្គម និងច្បាប់រដ្ឋ ។
ច្បាប់និងសិទ្ធមានលក្ខណៈខុសគ្នា ៖
ក. ច្បាប់
• កើតឡើងដោយសារមនុស្សជាអ្នកបង្កើត
• ជាវិធានដោយលាយលក្ខណ៍អក្សរ
• មានលក្ខណៈបង្ខំមនុស្សឱ្យគោរពតាមដាច់ខាត
• ច្បាប់ការពារសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់មនុស្ស ឱ្យដើរស្របគ្នាកុំឱ្យបំពានលើគ្នា
• អ្នកដែលប្រព្រឹត្តល្មើសច្បាប់ត្រូវផ្តន្ទាទោសតាមកម្រិតស្រាលឬធ្ងន់ ។
ខ. សិទ្ធិ
• មានស្រាប់តាំងពីធម្មជាតិមនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិទាំងអស់
• សិទ្ធិមានតម្លៃស្មើៗគ្នាគ្មានរណាមានសិទ្ធិច្រើនជាងនរណាទេហើយក៏គ្មាននរណាមានសិទ្ធិសំបូរហូរហៀចែកឱ្យទៅនរណាដែរ
• សិទ្ធិស្ថិតក្រោមច្បាប់មនុស្សទាំងអស់មិនអាចប្រើសិទ្ធិរបស់ខ្លួនហួសបីក្របខ័ណ្ឌសីលធម៌ និងច្បាប់សង្គមបានឡើយ
• សិទ្ធិរបស់ជនគ្រប់រូបត្រូវតែដើរតាមគន្លងមួយស្របគ្នា ដែលមានច្បាប់ជាអ្នកកំណត់ ។ បើហួសក្របខ័ណ្ឌនៃច្បាប់កំណត់ នឹងត្រូវប៉ះពាល់ដល់សិទ្ធិ ឬផលប្រយោជន៍អ្នកដទៃ ដែលគេហៅថារំលោភសិទ្ធិ ។
G KnowLecturer