រដ្ឋទាំងអស់មានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដាច់ដោយឡែកពីគ្នា រវាងមជ្ឈការ និង វិមជ្ឈការ
ក. មជ្ឈការ (អំណាចមជ្ឈិម ឬអំណាចកណ្តាល) ៖
• គ្មាននីតិបុគ្គល (បុគ្គល គឺជាក្រុមមនុស្ស)
• រាល់ការសម្រេច បញ្ជាទាំងអស់ចេញពីអំណាចកណ្តាលតែមួយគត់ គឺមនុស្សម្នាក់ដែលធំជាងគេ
• មានឋានន្តរស័ក្តិពីធំ ដល់តូច
• អង្គភាពមជ្ឈការដែលធំជាងគេ គឺរាជរដ្ឋាភិបាលមាន ៖ នាយករដ្ឋមន្ត្រី ឩបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ
• នៅពេលសមាជិកមជ្ឈការណាម្នាក់ធ្វើខុសសមាជិកនោះត្រូវទទួលខុសត្រូវខ្លួនឯង
• មានរចនាសម្ព័ន្ធអំណាចតាមឋានានុក្រម
• នៅកម្ពុជាមជ្ឈការមាន សហមជ្ឈការ និងវិសហការមជ្ឈការ
• ទោះជាមជ្ឈការ សហមជ្ឈការ វិសហមជ្ឈការ ក៏អំណាចស្ថិតនៅលើថ្នាក់កណ្តាលដដែល
• ថ្នាក់លើបញ្ជា និងសម្រេចហើយមូលដ្ឋានជាអ្នកអនុវត្ត
• នៅក្នុងវិសហមជ្ឈការ គេប្រើពាក្យថា ចែករំលែក សិទ្ធិអំណាច ។
ខ. វិមជ្ឈការ (អំណាចមូលដ្ឋាន) ៖
• ជានីតិបុគ្គល
• ផ្ទេរសិទ្ធិអំណាចសម្រេចទៅថ្នាក់ក្រោម
• ផ្តល់សិទ្ធិអំណាចឱ្យសម្រេចដើម្បីប្រជាជន
• មានប្រជាជនចូលរួម
• ពុំមាននរណានៅលើទេ ព្រោះជាក្រុមមនុស្ស
• អង្គភាពមជ្ឈការធំជាងគេ គឺរដ្ឋហើយមានដូចជា ក្រុមប្រឹក្សារាជធានី ខេត្ត , ក្រុមប្រឹក្សា ស្រុក ខណ្ឌ និងក្រុង, ក្រុមប្រឹក្សាឃុំ សង្កាត់
• នៅពេលដែលសមាជិកណាម្នាក់នៃវិមជ្ឈការធ្វើខុសរដ្ឋជាអ្នកប្តឹង និងដោះស្រាយ
• គ្មានរចនាសម្ព័ន្ធអំណាចតាមឋានានុក្រមទេ
• នៅប្រទេសកម្ពុជាវិមជ្ឈការមាន ៖ វិមជ្ឈការមុខងារ វិមជ្ឈការបច្ចេកទេស
• ក្រុមប្រឹក្សានីមួយៗ មិនក្រោមគ្នាទេ
• ការបង្កើតសិទ្ធិសម្រេចការបម្រើសេវាសាធារណៈទៅឱ្យជិតអ្នកប្រើប្រាស់
• នៅក្នុងវិមជ្ឈការ គេប្រើពាក្យថា ផ្ទេរសិទ្ធិអំណាច ។
G KnowLecturer