អនក្ខរភាពផ្ដល់នូវផលវិបាកដល់បុគ្គល និងសង្គមជាតិ ដូចតទៅ ៖
ក. ចំពោះបុគ្គលផ្ទាល់ខ្លួន
• មិនចេះអក្សរជាមនុស្សល្ងង់ខ្លៅឆាប់ចាញ់បោកបញ្ឆោតគេ
• ពិបាកក្នុងការរកការងារធ្វើ
• ការងារច្រើនប្រើដោយកម្លាំងកាយ
• ប្រាក់កំរៃដែលទទួលបានតិចតួច មិនសមមាត្រ និងថាមពល ដែលបញ្ចេញ
• នឿយហត់ខ្លាំង សុខភាពឌ្រុនទ្រោមព្រោះខ្វះខាតនូវចំណីអាហារនហូបចុកមិនគ្រប់ ខ្វះជីវជាតិ
• ជីវភាពនិងស្ថានភាពគ្រួសារលំបាក
• គ្រួសារខ្វះសុភមង្គល ច្រើនឈ្លោះប្រកែកគ្នា ហិង្សា
• មិនចេះអក្សរ គ្មានចំនេះដឹង គ្មានការពិចារណាល្អិតល្អន់ ច្រើនប្រកាន់ទិដ្ឋិមានៈ
• មិនចេះអក្សរ មិនអាចទទួលបាននូវពុទ្ធិថ្មីៗ ឬចំណេះដឹងនានាតាមរយៈការអានបានទេ
• ច្រើនទទួលរងគ្រោះដោយប្រការផ្សេងៗ ពិសេសពពួកឆក់ឪកាស
• បាត់ម្ខាស់ការក្នុងការរស់នៅ ។
ខ. ផលវិបាកចំពោះសង្គមជាតិ
• សង្គមមួយដែលសំបូរដោយមនុស្សមិនចេះអក្សរមានន័យថាសង្គមនោះខ្វះអ្នកចេះដឹង ខ្វះធនធានមនុស្ស
• សេដ្ឋកិច្ចសង្គមអន់ថយព្រោះខ្វះអ្នកចេះដឹង ខ្វះអ្នកបច្ចេកទេសស្រាវជ្រាវ
• សង្គមនោះនិងបាត់ឯករាជ្យភាព បាត់ម្ចាស់ការក្នុងការអភិវឌ្ឍន៍សង្គម ពឹងផ្អែកតែជំនួយបរទេស
• បរទេសឆក់ឪកាសបញ្ចូលវប្បធម៌របស់គេធ្វើឪ្យអត្តសញ្ញាណជាតិរបស់ខ្លួនត្រូវបំផ្លាញបន្ដិចម្ដងៗ ព្រោះប្រជាជនល្ងង់ខ្លៅ ។
G KnowLecturer