ប្រព័ន្ធតុលាការនៅកម្ពុជាបច្ចុប្បន្ននេះរួមមានដូចខាងក្រោម ៖
តុលាការខេត្ត ក្រុង
• វិសាលភាព គ្របដណ្តប់លើដែនដីខេត្តក្រុងសាមីទាំងមូល
• សមត្ថកិច្ច ជំនុះជម្រះគ្រប់គ្រង់រឿងក្តីដែលកើត ឡើងក្នុងភូមិសាស្រ្ត ខេត្តក្រុងសាមី ។ ជម្រះក្តីដែលគ្មានលក្ខណៈយោធា ទោះបង្កដោយយោធិនក៏ដោយ ។ ចេញសាលក្រមបើកផ្លូវឧទ្ទរណ៍។
តុលារការយោធា
• វិសាលភាព គ្រប់ដណ្តប់លើផ្ទៃប្រទេសទាំងមូល
• សមត្ថកិច្ច
• ជំនុំជម្រះរឿងក្តី ដែលគ្មានលក្ខណៈយោធាទោះបង្កឡើងដោយយោធិនក៏ដោយ
• ជំនុំជ្រមះរឿងក្តីមានលក្ខណះយោធាបង្កឡើងដោយយោធិន
• ចេញសាលក្រមបើផ្លូវឧទ្ធរណ៍
តុលាការឧទ្ធរណ៍
• វិសាលភាព លាតសន្ធឹងលើផ្ទៃប្រទេសកម្ពុជាទាំងមូល
• សមត្ថកិច្ច
• ជំនុំជម្រះក្នុងករណីមានបណ្តឹងឧទ្ធរណ៍មិនសុខចិត្ត និងសាលក្រមសាលាជម្រះក្តីជាន់ទាប
• ជំនុំជម្រះរឿងក្តីឡើងវិញ តែមិនបន្ថែមទង្ងន់ ទោសទៅលើជនជាប់ចោទឡើយ
• ចេញសាលដីកា
តុលាការកំពូល
• វិសាលភាព លាតសន្ធឹងលើផ្ទៃប្រទេសទាំងមូល
• សមត្ថកិច្ច
• ជំនុំជម្រះរឿងក្តីមានបណ្តឹងសារទុក្ខមិនសុខចិត្តសាលដីការឧទ្ធរណ៍
• ជំនុំជម្រះតែអង្គច្បាប់ មិនជំនុំជម្រះអង្គហេតុអង្គសេចក្តីទេ លើកលែងតែក្នុងករណីមួយចំនួនដែលកំណត់ក្នុងច្បាប់
• ចេញសាលដីកា ។
G KnowLecturer