រលកសូរមានឥទ្ធិពលទៅលើផ្នែកផ្សេងៗនៃត្រចៀកក្រោមទម្រង់នៃការប្រមូលផ្ដុំនូវរលកហើយបញ្ជូនទៅកាន់ត្រចៀកក្នុង ដែលធ្វើឲ្យក្រដាស់ត្រចៀកក្នុងមានលំញ័រ។ លំញ័រនេះត្រូវបានឆ្លង់កាត់ឆ្អឹងតូចៗបី នៅត្រង់ត្រចៀកកណ្ដាលហើយឆ្អឹងតូចទីបីញ័រផ្ទប់ទៅនឹងភ្នាសស្ដើងនៃចង្អួររាងពងក្រពើ។ លំញ័រនេះក៏ធ្វើឲ្យសារធាតុរាវនៅក្នុងបំពង់រាងគូថខ្យងញ័រដែលស្ថិតនៅក្នុងត្រចៀកលក្នុង។