អំពីសិទ្ធិមនុស្សគោលជំហររបស់អាស៊ានគឺ មានចែងក្នុងសេចក្ដីថ្លែការរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាននាខែកក្កដាឆ្នាំ ១៩៩៣ បានចែងថា ៖
• រដ្ឋមន្ដី្រការបរទេសអាស៊ានសូមស្វាគមន៍ នូវការសម្រេចលើការពៀ្រងជាអន្ដរជាតិ ក្នុងអំឡុងសន្និសិទ្ធិពិភពលោកស្ដីអំពីសិទ្ធិមនុស្សសិទ្ធិ នៅទីក្រុងរីយ៉េនថ្ងៃទី ១៤ ដល់ ១៥ ឆ្នាំ ១៩៩៣ និងបានអះអាងឡើងវិញនៃប្ដេជ្ញាចិត្ត និង ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានដូចមានចែងនៅ ក្នុងសេចក្ដីថ្លែងការនាទីក្រុងវីយ៉ែនថ្ងៃ ២៥ មិថុនា ១៩៩៣
• រដ្ឋមន្ដ្រីទាំងអសដ់បានបញ្ជាក់ថាសសិទ្ធិមនុស្សមានទំនាក់ទំនងគ្នាទៅវីញមក មិនអាចកាត់ចេញពីគ្នាបានទេ ដោយរាប់ទាំងសិទ្ធិពលរដ្ឋ សិទ្ធិ នយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និង សិទ្ធិវប្បធម៌ដែលសុទ្ធសឹងតែមានសារសំខាន់ស្មើគ្នា ។ សិទ្ធិទាំងអស់នោះបានដោះស្រាយ តុល្យភាពនិង គ្រប់ជ្រុងជ្រោយ ដោយឈរលើ ការការពារ និងលើកស្ទួយឪ្យសមតាមលក្ខណៈពិសេស នៃវប្បធម៌ សង្គម សេដ្ឋកិច្ច និងស្ថានភាពនយោបាយ ។
• រដ្ឋមន្ដ្រីការបរទេសទាំងអស់បានបញ្ជាក់ថាការការពារនិងការលើកស្ទួយសិទ្ធិមនុស្សនៅក្នុងសហគមន៍ អន្ដរជាតិត្រូវឈរលើគោលការនៃការពារអធិបតេយ្យភាព បូរណភាពដែនដីរបស់មិនត្រូវចូល ជ្រៀតជ្រែកការងារផ្ទៃក្នុងប្រទេសដទៃទេ ។
• រដ្ឋមន្រ្ដីទាំងអស់យល់ឃើញថាការលើកកំពស់តុល្យភានៃសិទ្ធិបុគ្គលនិង សិទ្ធិសហគមន៍ ដូចបានចែងក្នុងសេចក្ដី ថ្លែងការសកល ស្ដីពីសិទ្ធិមនុស្ស
• រដ្ឋមន្ដ្រីទាំងអស់បាន ពិនិត្យឡើងវិញដោយពេញចិត្តអំពីការរីកចំរើនដ៏ធំធេង ជាបន្ដបន្ទាប់របស់ អាស៊ានក្នុងការធ្វើឪ្យប្រជាជនទាំងអស់ បានរួចផុតពីការភ័យខ្លាច និង កាផរខ្វះខាតធ្វើឪ្យ ប្រជាជន រស់នៅដោយសេចក្តីថ្លៃថ្នូរ ។
• រដ្ឋមន្ដ្រីការបរទេសទាំងអស់ បានបញ្ជាថាការរំលោភការរំលាភលើ សិទ្ធិមនុស្សត្រូវកែលលំអដិោយគ្មានការអត់ ឪនឪ្យជាដាច់ខាត ទោះក្នុងរូបភាពណាក៏ដោយ ។
• ធម្មនុញ្ញថ្មីរបស់អាស៊ានជំរុញឪ្យ រដ្ឋជាសមាជិកទាំងអស់ ការពារសិទ្ធិមនុស្សឪ្យបានសមស្របតាមលក្ខខណ្ឌផ្ទៃក្នុងប្រទេសរបស់ខ្លួន
• គណៈកម្មការអន្ដររដ្ឋាភិបាលមួយ របស់អាស៊ានដែលទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សត្រូវបានបង្កើតឡើង បច្ចុប្បន្នបានជួយប្រជុំកំពុងតែដំណើរការ ។
G KnowLecturer